សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានានៅវត្តសុវណ្ណមាលីហៅ វត្តទន្លេបិទ

ត្បូងឃ្មុំ ៖មហាកុដិទំហំ ១១ម៉ែត្រគុណនឹង១៩ម៉ែត្រ, សំណាករូបដំរី ចំនួន មួយគូ និងសាលាឆាន់ក្រោយជួសជុល រួមជាមួយ សមិទ្ធផល ដទៃ ទៀត ក្នុងបរិវេណវត្តសុវណ្ណមាលី ហៅវត្តទន្លេបិទ ស្ថិតនៅ ភូមិ យាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានប្រារព្ធ ពិធីសម្ពោធឆ្លង ថ្ងៃ អាទិត្យទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯក ឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវកា រ ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋ លោកតា លោកយាយ និងសិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ ពីសំណាក់សេម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជាមួយនឹងការកោតសរសើរ ចំពោះ សមិទ្ធផលទាំងឡាយដែលទុកជាកេរដំណែលមនុស្សជាតិ សម្រាប់ កូនចៅជំនាន់ក្រោយ ។ជាមួយនេះភាពស្អាត ភាពបៃតង និងចីរភាព ដែលជាយុទ្ធសាស្រ្តគន្លឹះរបស់ក្រសួងបរិស្ថានបានដាក់ចេញដើម្បីលើកកម្ពស់ភាពស្អាត ភាពបៃតងគ្របដណ្ដប់ទូទាំងប្រទេស និង ទាក់ ទាញភ្ញៀវបរទេសឱ្យមកទស្សនាកម្ពុជា។

ឯកឧត្តមបណ្ឌិតបានរំលេចពីតម្លៃនៃសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យឥតឈប់ឈរក្រោមអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើមពេញដោយឋាមពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែល បាននាំមកនូវភាពសុខដុមរមនានៃសាសនានិងជំរុញ កំណើន សេដ្ឋកិច្ចឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
សូមជម្រាបថា វត្តទន្លេបិទ មានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ ៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner