កុដិថ្មីនៅវត្តស្វាយរមៀត ត្រូវបានសម្ពោធឆ្លងក្រោមការសាទរ

សៀមរាប៖កន្លងទៅកុដិឈើចាស់ប្រក់ និងបាំងជញ្ជាំងស្លឹកតូចៗចំនួន បី មានសភាពទ្រុឌទ្រោមបង្កការ ព្រួយបារម្ភ ដល់ព្រះសង្ឃនិង សិក្សារៀន សូត្រ ស្ថិតនៅវត្តបារាយមហានទីរតនារាម( ហៅវត្តស្វាយរមៀត) នៃភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ឃើញសភាពបែបនេះលោក ស៊ឹម ចាន់ ក្នុងនាមនាយឧត្តមសេនីយ៍ ខេង សុមេធ និងលោកជំទាវ មានសទ្ធាជ្រះថ្លា បានកសាង កុដិ បេតុងថ្មី ជំនួសកុដិជរាចាស់។កុដិថ្មីមានទំហំ១២ម៉ែត្រគុណនឹង១៥ម៉ែត្រ,កម្ពស់ ពីរជាន់ធ្វើអំពីឥដ្ឋបរិស្ថានស៊ីម៉ង់ត៍និងដែក ,ប្រក់ក្បឿងក្បាច់, ដំបូល តាមរចនា បទបន្ទាយស្រី និងអង្គរវត្ត។ កុដិនេះមានបន្ទប់សម្រាប់ ព្រះសង្ឃ គង់នៅចំនួនមួយ និងសម្រាប់តម្កល់ អដ្ឋិធាតុចំនួនមួយបន្ទប់ ព្រមទាំងបន្ទប់ទឹកផ្នែកខាងក្នុងមួយនិងបន្ទប់ទឹកខាងក្រៅមួយខ្នងមានពីរបន្ទប់។សំណង់ថ្មីបម្រើឱ្យវិស័យពុទ្ធចក្រនេះចំណាយ ថវិកា ចំនួន១៨ ម៉ឺនដុល្លារអាមេរិកជាអំណោយរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ។

បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល១៨ខែ សមិទ្ធផលនេះត្រូវ បាន សម្ពោធឆ្លង កាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤ ក្រោម អធិបតីភាព នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ខេង សុមេធ និង លោកជំទាវ ព្រមទាំង មានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះអនុ គណក្រុង ចៅអធិការ វត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានពាក់ព័ន្ឋ សប្បុរសជន អាចារ្យ គណៈកម្មការវត្ត សីលវ័ន្ត សីលវន្តី លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

កុដិថ្មីនេះ ត្រូវបានព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្ត បារាយណ៍មហានទីរតនារាម ហៅវត្តស្វាយរមៀតបាន មាន ថេរដីកា ថា ជាទីសេនាសនទានសម្រាប់ព្រះសង្ឃគង់និងសិក្សារៀនសូត្រ និង តម្កល់ទុកប្រើប្រាស់ជា គរុភ័ណ្ឌវត្ត ។លើសពីនេះ ជាការបង្ហាញពីការ គោរពជឿជាក់ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្សនិងថ្កុំថ្កើងចីរកាល។

ឯកឧត្តម ខេង សុមេធ ដែលអញ្ជើញចូលរួមទូលប្រគេននិង ជម្រាបដល់ អ្នកចូលរួម ដោយ នាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ។ ឯកឧត្តមបានរំលេចពីតម្លៃនៃសន្តិភាពនិងការដឹកនាំ ប្រកប ដោយ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តីកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើឱ្យ ប្រទេសមានការ អភិវឌ្ឍរីកចម្រើនយ៉ាងលើកគ្រប់វិស័យ ក្នុងនេះមានវិស័យពុទ្ធចក្រ ផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម ខេង សុមេធ និងលោកជំទាវ បាននាំ យកនូវ បច្ច័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិតមានថវិកាចំនួន ១០លានរៀល និង អង្ករពីរតោន ប្រគេនដល់ វត្តស្វាយរមៀត សម្រាប់ផ្គត់ផ្គង់ក្នុងព្រះសង្ឃនៅពុទ្ធិកបឋម សិក្សា ,ប្រគេនដល់ចៅអធិការវត្តចំនួន១៣វត្ត ក្នុងមួយវត្ត ថវិកាពីរលានរៀល ព្រមទាំងឧបត្ថម្ភដល់កងកម្លាំង នគរបាលការពារ , នគរបាល ចរាចរណ៍, នគរបាលបេតិកភ័ណ្ឌ , វរៈសេនាតូចលេខ៤១១ , ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកវិល , កងអាវុធហត្ថ ប្រជាការពារ លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាបន្ទាយឈើ សិស្សានុសិស្ស ពុទ្ធបរិស័ទចូលរួមទៀតផង៕


ដោយ៖ ស៊ាន សុផាត

ads banner