ព្រឹត្តិការណ៍គម្រោងតុក្កតាយក្យដ៏ធំមួយបានចាប់ផ្តើមដង្ហែហើយក្នុងក្រុងសៀមរាប ដែលមានមនុស្សចូលរួមរាប់ពាន់នាក់

សៀមរាប៖ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍គម្រោងតុក្កតាយក្សដ៏ធំមួយបានចាប់ផ្តើមដង្ហែហើយនៅក្នុងក្រុងសៀមរាប ដែលមនុស្សចូលរួមយ៉ាងច្រើនកុះករ។

លោក អ៊ុន សាវ៉ាន់ ជាអ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុកតាយក្សបានលើកឡើងថា ចំពោះគម្រោងតុក្កតាយក្យនេះ យើងបានចាប់ផ្តើមបង្កើតវានៅឆ្នាំ២០០៧ ដោយសិល្បករជនជាតិអង់គ្លេស៍មួយក្រុម ហើយកម្មវិធីត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១៨ ហើយក្រោយមកត្រូវបានផ្អាក ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ.១៩។

លោក បានបន្តថា យើងចាប់ផ្តើមធ្វើឡើងវិញនៅឆ្នាំ២០២២ ដោយសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយត្រូវបានដង្ហែនៅតាមដងផ្លូវភូមិព្រះដាក់ ខេត្តសៀមរាប និងឆ្នាំ២០២៣ ចាប់ផ្តើមដម្លើង នឹងដង្ហែនៅក្នុងក្រុងវិញ។ ការរៀបចំដង្ហែក្បួនតុក្កតាយក្សនេះ គឺមានការចូលរួមពីក្មេងៗមកពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ បញ្ហាអនាម័យ បរិស្ថាន នឹងកាបង្ហាញសត្វឆ្នាំទាំង១២ ការលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍវិស័យអប់រំជូនដល់សាធារណជនឲ្យកាន់តែទូលំទូលាយកន្លងមក។

លោក បានបញ្ចាក់ថា ប្រធានបទសម្រាប់ឆ្នាំ២០២៤នេះ គឺយើងនឹងបង្កើតដាយណូស័រទាំងអស់ដោយមានការចូលរួមសិក្ខាសិលាដោយក្មេងៗ ប្រមាណជា ៦៥០នាក់ មកពីសាលារដ្ឋនិងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ១៩ផងដែរ ។

សត្វដាយណូស័រ គឺជាពូជភាវរស់រាប់លានឆ្នាំមុនសត្វលោកសព្វថ្ងៃកើតមានទៅទៀត ហើយជាសត្វដែលធ្វើអោយក្មេងៗស្រលាញ់ នឹងរីករាយជាមួយការតម្លើងតុក្កតាយក្សទាំងនេះជាដើម។

ពលរដ្ឋដែលបានទៅចូលរួមក្នុងក្បួនដង្ហែនោះ បានលើកឡើងថា សម្រាប់ពួកគាត់គឺសប្បាយរីករាយខ្លាំងណាស់ ដែលជាលើកទី១ហើយដែលពួកគាត់បានចូលរួមដង្ហែក្បួនតុក្កតាយក្យនេះ ពីព្រោះកន្លងមកមិនដែលបានចូលរួមហែ ហើយក៏មិនដែលបានឃើញដែរ នៅពេលនេះ មានអារម្មណ៍ថាសប្បាយៗចំពោះការបង្កើតកម្មវិធីតុក្កតាយក្យ ដើម្បីបង្ហាញពីអរិយធម៍ វប្បធម៍ នឹងចូលរួមអភិរក្ស ក៏ដូចជាបំផុសស្មារតីដល់យុវជនជំនាន់ក្រោយឲ្យបានយល់បានស្គាល់ពីប្រភេទសត្វដ៏កម្រផ្សេងៗ ដែលគេបានធ្វើវាជាតុក្កតាយក្ស ក្នុងគោលបំណងដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិសម្រាប់ទស្សនា នឹងឈ្វេងយល់ពីប្រភេទសត្វនីមួយផងដែរ។ ម្យ៉ាងវិញទៀត ក៏ជាការបង្ហាញពីស្នាដៃរបស់ក្មេងៗ ដែលពួកគាត់បានលះបង់ពេលវេលាក្នុងការដំឡើង នឹងធ្វើជារូមតុក្កតាយក្យធំៗបែបនេះ សម្រាប់ទាក់ទាញភ្ញៀវតេសចរណ៍ជាតិ និងអន្តរជាតិឲ្យទស្សនាកមសាន្តនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្តង ៕

ដោយ ៖ ស៊ាន សុផាត

ads banner