ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” ត្រូវបាន ផ្សព្វផ្សាយខេត្តសៀមរាប

សៀមរាប៖ ខ្សែភាពយន្តអប់រំខ្លីនៃយុទ្ធនាការ “តើអ្នកអាចឃើញខ្ញុំទេ?” ត្រូវបានប្រារព្ធផ្សព្វផ្សាយជាផ្លូវការនៅក្នុងខេត្តសៀមរាប នារោងកុនផ្សា រ ទំនើបហេរីថេកវ៉ក ។ការផ្សព្វផ្សាយនេះក្នុងបំណងដើម្បី បង្ហាញអំពើ ជួញ ដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ហើយក្នុងគោលបំណង ពញ្ញាក់ អារម្មណ៍ ឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមបង្ការទប់ ស្កាត់ពីគ្រប់ មជ្ឈដ្ឋាន។

ក្នុងឱកាសចូលរួមកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញ រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មា ធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង បានថ្លែង ថា ក្នុងយុគសម័យទំនើបនាពេលបច្ចុប្បន្ន ការយល់ដឹងរបស់បុគ្គលគ្រប់រូប ជាពិសសសយុវជន និង កុមារ អំពីល្បិចអូសទាញ លួងលោមបោក ញ្ឆោត របស់ ជនល្មើសខិលខូច គឺជាលក្ខខណ្ឌចាំបាច់មួយសម្រាប់ធានា សុវត្ថិភាព និងការពារភាពសុខដុមរមនារបស់ពួកគាត់ ។

លោកជំទាវបន្តថា សម្រាប់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការផ្សព្វផ្សាយគឺជាយុទ្ធសាស្រ្តគន្លឹះក្នុងការចលនាគ្រប់ភាគី ពាក់ព័ន្ធនានា រួមមានមន្រ្តីរាជការ សង្គមស៊ីវិល សាធារណជនទូទៅ ក៏ដូចជាមជ្ឈដ្ឋាន យុវជន ឱ្យ ពួកគាត់បានយល់ដឹងអំពីបញ្ហាដ៏អយុត្តិធម៌នេះ។លោកជំទាវបានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្ថាប័ន លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងប្អូនៗ ចូលរួមក្នុងការចែក រំលែកនិងផ្សព្វផ្សាយ ខ្សែភាពយន្តអប់រំដ៏មានអត្ថន័យនិងខ្លឹមសារ ។

សូមជម្រាបថា ខ្សែភាពយន្តអប់រំខ្លីនេះផលិតដោយគណៈកម្មាធិការ ជាតិប្រយុទ្ធអំពើជួញដូរមនុស្ស និង មូលនិធិអេ២១ ។

ក្នុងឱកាសនេះដែរលោកជំទាវ ជូ ប៊ុនអេង បានថ្លែងអំណរគុណ ដល់ អង្គការមូលនិធិអេ២១កម្ពុជា សម្រាប់កិច្ចសហការក្នុងភាពជាដៃគូ ជាមួយលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងរដ្ឋបាល ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាពេលកន្លងមក ក៏ដូចជាផលិត ខ្សែភាពយន្តនាពេលនេះ៕

អត្ថបទនិងរូបភាព៖ស៊ាន សុផាត

ads banner