ស្រុកស្ទោងប្រជុំត្រួតពិនិត្យឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងាររបស់សាលាបឋមសិក្សា 

កំពង់ធំ៖វិស័យអប់រំនៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ បានបើកកិច្ចប្រជុំត្រួតពិនិត្យឆ្លុះបញ្ចាំងលទ្ធផល ការអនុវត្តការងារ របស់សាលាបឋមសិក្សាឆ្នាំសិក្សា២០២២ -២០២៣ ក្រោមវត្តមាន ចូល រួមពីសំណាក់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង។

 កិច្ចប្រជុំនេះមានការចូលរួមពីនាយក  នាយិកា លោកគ្រូ អ្នកគ្រូ  ចំនួន ៦១៩នាក់មកពីសាលារៀនចំនួន៨០លើ៨៣សាលា បឋមសិក្សានៅ ក្នុងស្រុក។លោកអភិបាលស្រុកបានលើកឡើងថា សាលារៀនខ្លាំង និងរីកចម្រើនទៅបានអាស្រ័យលោក នាយក នាយិកាសាលារៀនខ្លាំង។លោកក៏បានលើកទឹកចិត្តដល់ការខិតខំត្រូវខិតខំកៀរគរមូលធន ពី សប្បុរសជនជិតឆ្ងាយ និងដៃគូអភិវឌ្ឍនានាដើម្បីបន្ថែមជាមួយ ថវិកា ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ជួយអភិវឌ្ឍសាលារៀន គ្រប់គ្រង ការប្រើប្រាស់ថវិកាប្រកបដោយ គណនេយ្យភាព និងតម្លាភាព ដើម្បី ទទួលបានទំនុកចិត្តពីសហគមន៍ ។

 លោក សាយ គឹមឡម ក៏បានរំលឹក ឱ្យយកចិត្តទុកដាក់លើការផ្សព្វផ្សាយ ទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមសាលាផងដែរ៕

អត្ថបទ៖ ប៊ុន រដ្ឋា

ads banner