រហ័សនាម “ខ្មោចទាំងបី”

ក្រោយពីព្រឹត្តិការណ៍បះបោរនៅសំឡូត នៅខែមេសា ឆ្នាំ១៩៦៧ ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម ត្រូវបានចោទប្រកាន់ថា ជាអ្នកញុះញង់ឱ្យមានអំពើបះបោរ។

ខៀវ សំផន រួមជាមួយ ហ៊ូ នឹម និង ហ៊ូ យន់ ក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។ ក្រោយពេល ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ បាត់ខ្លួនពីភ្នំពេញ លន់ នល់ ដែលពេលនោះជានាយករដ្ឋមន្រ្តី បានអះអាងថា អ្នកទាំងបីរូបនេះបានស្លាប់បាត់ទៅហើយ។

ហេតុដូចនេះហើយបានជាពេលដែល ខៀវ សំផន ហ៊ូ នឹម និងហ៊ូ យន់បានលេចមុខមកវិញ ក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម គេបានហៅអ្នកទាំងបីនាក់នេះថា “ខ្មោចទាំងបី”។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ក្អែកខ្មៅ #រហ័សនាម #ខ្មោចទាំងបី #ខៀវសំផន #ហ៊ូនឹម #ហ៊ូយន់ #ថ្នាក់ដឹកនាំខ្មែរក្រហម #របបប្រល័យពូជសាសន៍

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media


ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner