តារាចម្រៀងជួរមុខសុខពិសី និយាយថា ការឃ្លាតឆ្ងាយពីវិស័យសម្តែងភាពយន្ត ដោយសារ ជាប់ មមាញឹកខ្លាំងខាងវិស័យចំរៀង

ភ្នំពេញ៖ តារាចម្រៀងជួរមុខដែលជ្រកក្រោមដំបូលផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានថ្លែងថា ក្នុងឆ្នាំ២០២៤នេះរូបនាងហាក់ឃ្លាតឆ្ងាយខ្លាំងពីវិស័យសម្តែងភាពយន្ត ព្រោះតែនាងជាប់មមាញឹកខ្លាំងទទួលច្រៀងតាមការប្រគុំតន្រ្តីតាមបណ្តាខេត្ត និងថតប្រម៉ូតឲ្យផលិតផលតាមបណ្តាក្រុមហ៊ុននានា ក្នុងនាមជាទូតសុច្ឆនៈ។

ការថ្លែងលើកឡើងរបស់តារាងចម្រៀងផលិតកម្មសាន់ដេរូបនេះ បានធ្វើឡើង ក្រោយបញ្ចប់ ពិធីកិច្ចព្រមព្រៀងជាទូតសុច្ឆនៈភេសជ្ជៈបំពេញជាតិទឹក 100PLUS កាលពីពេលថ្មីៗនេះ។

តារាងចម្រៀងជួរមុខខាងលើ បានអះអាងទៀតថា បើទោះជាការងារជាប់មមាញឹក ខ្លាំងយ៉ាង ណាក្តី ក៏នាងនូវតែមានបទចម្រៀងជាចំណងដែលនឹងចេញ ក្នុងពិធីបុណ្យចូលថ្មីប្រពៃណី ជាតិ ចូលមកដល់នៅពេលឆាប់ៗខាងមុខនេះប្រមាណជា១០បទ ដែលក្នុងនោះមាន បទមនោ សញ្ចេតនា ជាក់ និងប្រណៃណីផងដែរ។

គួរឲ្យដឹងដែរថា បើតាមការបញ្ជាក់ របស់ កញ្ញា សុខ ពិសី តារាចម្រៀងជួរមុខ ក្នុងឆ្នាំ ២០២៤នេះ គឺនាងជាប់រវល់ខ្លាំងលើការងារច្រៀងតាមការប្រគុំតន្ត្រីតាមបណ្តាខេត្ត ដែលរៀបចំដោយក្រុមហ៊ុនឯកជន ខណៈក្រៅពីចម្រៀងនាងក៏ជាប់មមាញឹកថតប្រម៉ូត ផ្សេងៗ ក្នុងនាមជាទូតសុច្ឆនៈតំណាងផលិតផងដែរ។

សូមបញ្ជាក់ថា តារាចម្រៀងសុខ ពិសី កាលពីពេលថ្មីៗនេះ ទើបតែចុះ កិច្ចព្រមព្រៀងជាទូតសុច្ឆៈជាមួយភេសជ្ជៈបំពេញជាតិទឹក 100Plus ដែលក្នុងកិច្ចព្រមព្រៀងនោះ កញ្ញា សុខ ពិសី គឺជាអ្នកផ្សព្វផ្សាយ តាមរយៈវីដេអូអប់រំសុខភាព អំពីការជ្រើសរើសភេសជ្ជៈនិងអារូបបត្ថម្ភ ជាសារៈប្រយោជន៍ជួយដល់សុខភាពប្រជាជន៕

រូបភាព ៖ ជីម ភារ៉ា អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner