កីឡាករគុនខ្មែរ ឈឿន ល្វៃ ឈ្នះខ្សែក្រវាត់កម្រិតអន្តរជាតិ នៅទី ក្រុងហុងកុង

ភ្នំពេញ៖ កីឡាករគុនខ្មែរ ឈឿន ល្វៃ បានឈ្នះការប្រកួតដណ្ដើម ខ្សែក្រវាត់អន្តរជាតិI-1 World Champion កាលពីរាត្រី ថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហុងកុងប្រទេសចិនហើយ នឹង នាំយកខ្សែក្រវាត់និងពានរង្វាន់មកកម្ពុជាកាលពីល្ងាច
ថ្ងៃពុធទី១៣ ខែមីនា ។កីឡាករ ឈឿន ល្វៃ បានអះអាងថា នេះជាជោគជ័យលើសពីការរំពឹងទុក ។

ប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កីឡាករគុនខ្មែរ ឈឿន ល្វៃ បានបញ្ជាក់ថា រូបគេមិនដែល រំពឹងថាដណ្តើមបានពាននិងខ្សែក្រវាត់អន្តរជាតិលំដាប់ពិភពលោកមួយនេះយកមកជូនព្រះ រាជាណាចក្រកម្ពុជាឡើយ។លោក រំភើបរកអ្វីមកប្រៀបផ្ទឹមពុំបាន ស្របគ្នាមានការគាំទ្ររបស់ប្រជា ពលរដ្ឋ កម្ពុជាច្រើនលើសលប់ទៀតនោះ ធ្វើឱ្យរូបមាន មោទន ភាព បង្កើនការហ្វឹកហាត់ ពង្រឹងសមត្ថភាពដើម្បីឱកាស ចូលរួម ដណ្តើមខ្សែក្រវាត់អន្តរជាតិក្រោយៗទៀត ដោយធ្វើឱ្យបានល្អ ជាងការប្រកួតលើកនេះ។

ភរិយាកីឡាករ ឈឿន ល្វៃ អ្នកស្រី ហង្ស សុធា ដែលមកទទួលប្តី បានបង្ហាញអារម្មណ៍រំភើបខ្លាំង ចំពោះជ័យជម្នះរបស់ស្វាមី ព្រោះអ្នកស្រីមិននឹកស្មានថាប្តីរបស់អ្នកស្រីអាចដណ្តើមបានខ្សែក្រវាត់និងពានរង្វាន់អន្តរជាតិដ៏មានតម្លៃមួយនេះ។

ដោយឡែកលោក ស្រឺ ស្រេង ហៅ សំណប់ ដែលជាអ្នកដឹក នាំកីឡាក៏មានមោទនភាពជាខ្លាំងណាស់ដែរ ព្រោះលោកបាន ក្លាយជាចំណែកមួយបង្កលក្ខណៈឱ្យ ឈឿន ល្វៃ នាំយកខ្សែ ក្រវាត់ និងពានរង្វាន់អន្តរជាតិលំដាប់ពិភពលោកមកជូនកម្ពុជា។

រីឯលោក ឡា ពិសិដ្ឋ មានឈ្មោះ ហៅក្រៅថា ពូ ឈីវ អ្នកគាំទ្រ គុនខ្មែរ បានចាត់ទុកជ័យជម្នះរបស់កីឡាករ ឈឿន ល្វៃ ក្នុងកម្មវិធី ប្រដាល់អន្តរជាតិលំដាប់ពិភពលោក នៅទីក្រុង ហុងកុង នឹងក្លាយជាគំរូមួយដែលនិងជំរុញឱ្យកីឡាករគុនខ្មែរ ដទៃទៀតកាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីក្លាយជាកីឡាករគុនខ្មែរសក្តានុពលដណ្តើមយកពាននិងខ្សែក្រវាត់អន្តរជាតិ។

សូមជម្រាបថា ខ្សែក្រវាត់និងពានរង្វាន់ I-1 World Champion ដែលកីឡាករ គុនខ្មែរ ឈឿន ល្វៃ ដណ្តើមបាននេះ គឺការប្រកួត តាមរូបមន្តម៉ារ៉ាតុង ដោយជុំទី១ ឈឿន ល្វៃ យកឈ្នះកីឡាករ ថៃ ខណៈដែលជុំទី២កីឡាករ ឈឿន ល្វៃ បានប្រកួតយកឈ្នះ កីឡាករអាល្លឺម៉ង់ ដោយពិន្ទុ៕
រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner