កីឡាករគុនខ្មែរ ធន់ ចាន់តាក់ ៖ បេក្ខភាពដណ្តើមឡាន ៣រូប សុទ្ធសឹងជាក្តីបារម្មណ៍ ទាំងអស់

ភ្នំពេញ៖ កីឡាករគុនខ្មែរ ធន់ ចាន់តាក់ គឺជាបេក្ខភាព១រូបក្នុងចំណោមកីឡាករកម្ពុជា៤រូប ដែលនឹង ត្រូវប្រកួតដណ្តើមយកឡាន ក្នុងវិធីប្រដាល់ភេសជ្ជៈប៊ូសត្រង នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤ នៅទីរួមខេត្តស្វាយរៀង។

ធន់ ចាន់តាក់ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតដណ្តើមយកឡាននេះ គឺមានមាសភាព កីឡាករសរុបទាំងអស់៨រូប ក្នុងនោះ មានកីឡាករបរទេស៤រូប និងកីឡាករកម្ពុជា៤រូប ហើយក្នុងចំណោមកីឡាករកម្ពុជា៤រូបនោះ គឺមានសមាសភាព មឿន សុខហ៊ុច ចាន់ ប៊ុនហឿន សូត្រ វាសនា និងរូបគេម្នាក់ផងដែរ។

ក្នុងចំណោមសមាសភាពកីឡាករកម្ពុជា៣រូបនេះ សុទ្ធសឹងជាក្តីបារម្មណ៍ដែលជាឧបគ្គរារាំង ក្នុងការប្រជែងដណ្តើមយកឡាន ដ្បិតកីឡាករទាំង៣រូបនេះ សុទ្ធសឹងជាជើងខ្លាំង មានអាវុធ ផ្លែមុតស្រួចនិងវាយកាចៗទាំងអស់។ ទោះជាបែបនេះក្តី សម្រាប់ ឱកាសប្រកួតប្រជែង ដណ្តើម ឡាននេះ នឹងប្រឹងឲ្យអស់លទ្ធភាព ព្រោះការ ចូលរួមក្នុងកម្មវិធីដ៏កម្រនេះជាក្តី ស្រម៉ៃមួយដែលបានប៉ងទុកជាយូមកហើយ។

ធន់ ចាន់តាក់ អះអាងទៀតថា សម្រាប់ជំនួបដ៏សំខាន់នេះ រូបគេជាបេក្ខភាពមួយរូប បានត្រៀមខ្លួនបានយ៉ាងល្អ ដោយបានហ្វឹកហាត់ពង្រឹងគ្រប់យ៉ាងទាំងបច្ចេកទេស និងកម្លាំងកាយ ដើម្បីតស៊ូដណ្តើមយកឡានជិះទៅលេងស្រុកកំណើតក្នុង ឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

លោក ធន់ សុភា ដែលជាគ្រូបង្វឹក បានថ្លែងលើកឡើងថា ក្នុងបេក្ខភាពកីឡាករកម្ពុជា ៤រូបនេះ លោក មានសង្ឈឹម ៧០% លើកីឡាករ ធន់ ចាន់តាក់ថា នឹងអាចដណ្តើមបានឡាន ដ្បិតបច្ចុប្បន្ននេះ ធន់ ចាន់តាក់ បានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង។ លោកថា ប្រសិនបើធន់ ចាន់តាក់ហ្វឹកហាត់ពេញលេញដូចកាលពីប្រជែងបានខ្សែក្រវ៉ាត់២ខ្សែមុននោះ ភាគរយៈខ្ពស់ណាស់សម្រាប់ឱកាសដណ្តើមបានឡាន។

សូមបញ្ជាក់ថា កម្មវិធីប្រដាល់ដណ្តើមឡាន គឺមានបេក្ខភាពកីឡាករសរុប៨រូប មានកីឡាករបរទេស៤រូប និងកីឡាករកម្ពុជា៤រូប ដោយប្រកួតតាមរូបមន្តម៉ារ៉ាតុង ជុំទី១កីឡាករកម្ពុជាជួបកីឡាករបរទេស ហើយអ្នកឈ្នះទាំងកីឡាករកម្ពុជានិងបរទេស នឹងត្រូវឡើងប្រកួតជុំទី២ប្រកួតបន្តទៀត ប៉ុន្តែកីឡាករបរទេសមិនដណ្តើមឡានទេ គឺមានតែកីឡាករកម្ពុជាប៉ុណ្ណោះ និងជុំទី៣ដែលជាវគ្គផ្តាច់ព្រ័តនឹងយកលទ្ធផលបោះឆ្នោត កីឡាករកម្ពុជា២រូបដែលមានសម្លេងគាំទ្រខ្ពស់ក្លាយជាបេក្ខភាពប្រកួតប្រជែងដណ្តើមបានតែម្តង៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner