គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស ១១នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន០៧លើក បណ្តាលអោយមនុស្សស្លាប់០៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១១នាក់។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់ មិនប្រកាន់ស្តាំ ០៤លើក ស្លាប់ ០៤នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនគោរពសញ្ញា ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០៤នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ និងកត្តាយាន ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០០ នាក់ ស្រាល ០០នាក់ ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner