ជនសង្ស័យ ៦៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី១៥ ខែមីនា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៦៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៦នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៨នាក់ស្រី ១នាក់
ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ៣១នាក់ស្រី ៣នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ២៧នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែមីនា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ១៦៨៥,៧១ក្រាម និង៨កញ្ចប់តូច ។ កេតាមីន(Ke) ស្មើ ៧២៤,៩០ក្រាម ។ អុិចស្តាសុី (mdma) ស្មើ ២៣៣៦,៥២ក្រាម។ កញ្ឆា ស្មើ ១០៦,០៩ក្រាម។ គីមីផ្សំ  ស្មើ ៩២៥,០២ក្រាម ។ លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner