មេគណខេត្តបន្ទាយមានជ័យរំលឹកឱ្យមានសាមគ្គីភាព និងយោគយល់ គ្នា ក្នុងវត្តអារាម

បន្ទាយមានជ័យ៖ឆ្លៀតក្នុងពិធីចម្រើនព្រះជន្មាយុ និងគម្រប់ខួបព្រះ ផ្នួស២៧វស្សារបស់ព្រះគ្រូសច្ចធនោ ប៉ែន សាវុធ ធម្មធរ អនុគណ ស្រុក មង្គលបូរី និងជាចៅអធិការវត្តសាលរង្សីយារាម ស្រះរាំង, ព្រះតេជ គុណ ធុល សុធា ព្រះមេគណខេត្តបន្ទាយ មានជ័យ បានមានសង្ឃដីកា លើកឡើងពីវត្តអារាមដែលមានការគោរពវិន័យ និងមានសាមគ្គីភាពល្អ នាំមកនូវការអភិវឌ្ឍនិង ភាព សុខដុមរ មនា ។

ព្រះមេគណខេត្តមានថេរដិកាថា បើមានគណៈកម្មការ លោកអាចារ្យវត្ត និងចៅអធិការ ចេះយោគយល់សម្របសម្រួលគ្នា ទាំង កិច្ចការងារវត្ត គណនេយ្យភាព និងគោរពនូវតួនាទីភារកិច្ច រួមជាមួយការគោរពច្បាប់។ មានសាមគ្គីផ្ទៃក្នុងល្អនិង ទំនាក់ទំនង រលូនជាមួយអង្គភាពស្ថាប័ន និង ពុទ្ធបរិស័ទនាំឱ្យមូលដ្ឋាន និងវត្តអារាមនោះ មានចម្រើន និង សេចក្ដី សុខ ក្នុងវត្តអារាមក៏ដូចជាក្នុងភូមិឃុំសង្កាត់ផងដែរ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលមានវត្តមានក្នុង ពិធីនេះ កាលពីថ្ងៃអាទិត្យនេះដែរ បានបន្ថែមថា បើវត្តមាន សាមគ្គី ផ្ទៃភាពក្នុងល្អ ការអភិវឌ្ឍសមិទ្ធផលនានាក្នុងទីអារាមវត្ត ក៏បានលឿន ឆាប់រហ័ស ដោយហេតុពុទ្ធបរិស័ទ មានជំនឿជាក់ ចូលរួមកសាង ។ដូច្នេះត្រូវ មានសាមគ្គីភាព ថែរក្សាសុខសន្តិភាពទើប យើងមានអ្វីៗ ទាំងអស់ ។

សូមជម្រាបថា វត្តសាលរង្សីយារាម ស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ៕


អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

ads banner