កីឡាករ កីឡាការិនីចង់ក្លាយជាជម្រើសជាតិទូក អាចសាកល្បងធ្វើតេសបាននៅថ្ងៃទី២១ ខែមីនា នៅទីបញ្ជាការដ្ឋានទ័ពជើងទឹក ខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ យោងតាមសេចក្តីជូនតំណឹងរបស់សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រកាសថា នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៤ នឹងមានការធ្វើតេសសមត្ថភាពជ្រើសរើសកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិ ពិសេស ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។

លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតធ្វើតេសសមត្ថភាពនេះ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានទ័ពជើងទឹក។

លោកថា ការប្រកួតធ្វើតេសនេះ បានរៀបចំឡើងក្រោមការណែនាំចង្អុលបង្ហាញពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ដើម្បីចំរាញ់ជ្រើសរើសបានកីឡាករកីឡាការមានសមត្ថភាព និងសក្កានុពលយកមកហ្វឹកហាត់បំប៉នជាមួយគ្រូបរទេសទេស ត្រៀមប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជាពីការប្រកួតលើឆាកអន្តរជាតិ។

លោក អគ្គលេខាធិការរង បានគូសបញ្ជាក់ថា ការប្រកួតធ្វើតេសនេះ គឺអនុញ្ញាតឲ្យកីឡាករកីលាការិនីគ្រប់សមាគមន៍ទូករាជធានីខេត្តទាំងអស់ ដែលគិតថា ខ្លួនមានសមត្ថភាពទេព្យកោសលអាចដាក់ពាក្យចូលធ្វើតេសបាន។ ប៉ុន្តែលក្ខណ្ឌ កីឡាករកីឡាការិនីទាំងអស់ ត្រូវមានក្រមសិល៍ធម៌ និងគោរពវិន័យល្អ ។

លោក បញ្ជាក់ទៀតថា សម្រាប់វិញ្ញាសា ដាក់ឲ្យប្រកួតធ្វើតេស នៅព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៤ មាន៦វិញ្ញាសាដូចជា៖ វិញ្ញសា អាវ៉ង់ ដូមីណូ រត់ចម្ងាយ២០០០ម៉ែត្រ ឡើងរបាហ្វិច អ៊ុម៉ាស៊ីនរ៉ូអ៊ីង និងពិនិត្យសុខភាព ដោយ វេជ្ជបណ្ឌិតជំនាញ។
ចំពោះលក្ខណដែលអាចចូលរួមបានត្រូវមានអាយុចាប់ពី១៥ដល់៣០ឆ្នាំ ត្រូវមានកាយសម្បទាល្អ និងសុខភាពល្អ ត្រូវចេះហែលទឹក កម្ពស់ចាប់ពី១៦០ឡើងទៅ (សម្រាប់កីឡាករ) និងមានទម្ងន់ចាប់ពី ៦០ដល់ ៨០គីឡូក្រាម ។

កីឡាករកីឡាការិនីត្រូវគោរពលក្ខណ្ឌដូចខាងក្រោមមានដូចជា៖ ១ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ២.ស្នាក់នៅហូបរួមក្នុងជំរុំហ្វឹកហាត់ ៣. មិនឲ្យក្រេបគ្រឿងស្រវឹង ៤.មិនអនុញ្ញាតឲ្យជក់បារី ៥.មិនអនុញ្ញាតឲ្យប្រើប្រាស់សារធាតុដូពីង ៦.មិនអនុញ្ញាតឲ្យចេញពីជំរុំហ្វឹកហាត់នៅពេលយប់ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner