ជនសង្ស័យ ៥៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២២ ខែមីនា

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៥៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៥៧នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ១១នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣១នាក់ស្រី ១នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៤នាក់ស្រី ១នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤២០,៨៦ក្រាម។ កេតាមីន(Ke) ស្មើ ០,៨៩ក្រាម។ អុិចស្តាសុី(mdma) ស្មើ ២៣៥,៦០ក្រាម។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner