អគារចំណាស់ជាងមួយសតវត្សរ៍របស់ខេត្តបាត់ដំបង អាចនឹងក្លាយជាមជ្ឈមណ្ឌលកណ្ដាលផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍

បាត់ដំបង:អាចនិយាយបានថា ជាការអភិរក្សនិងអភិវឌ្ឍន៍ ,រដ្ឋបាលខេត្តបាត់ដំបងបាននិងកំពុងកែលម្អបន្ថែមលើផ្នែកមួយចំនួននៃសារមន្ទីរប្រវត្តិសាស្រ្តរបស់ខេត្តបាត់ដំបង។សកម្មភាពនេះ ក្នុងគោលដៅពិពិធកម្មលើសក្ដានុពលដែលមានស្រាប់ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាឳ្យកាន់តែច្រើនថែមទៀត។នេះបើតាមការលើកឡើង របស់ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង ។

លោកបានប្រាប់ទូរទស្សន៍អប្សរាថា បច្ចុបន្នរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធបានផ្ចិតផ្ចង់កែលម្អបន្ថែមទៀតលើផ្នែកខ្វះខាតមួយចំនួននៃទីតាំងសារមន្ទីរប្រវត្តិសាស្រ្តខេត្តបាត់ដំបង ដើម្បីបង្កើនឳ្យមានភាពទាក់ទាញនិងឱ្យកាន់តែប្រសើរឡើងសម្រាប់ការមកទស្សនារបស់ភ្ញៀវដែលមកកាន់ទីនេះ។

លោកអនុប្រធានមន្ទីរបានឳ្យដឹងទៀតថា ទៅថ្ងៃអនាគត សារមន្ទីរប្រវត្តិសាស្រ្ត ដ៏ចំណាស់មួយនេះ នឹងរៀបចំឱ្យប្រែក្លាយជាមជ្ឈមណ្ឌលកណ្ដាលមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា ឬ ចង់សិក្សាពីសក្ដានុពល នៃវិស័យទេសចរណ៍នានារបស់ខេត្តបាត់ដំបង។

គប្បីជម្រាបថា អគារអតីតនិវេសនដ្ឋានសាលាខេត្ត ដែលបច្ចុប្បន្នបានប្រែក្លាយជា”សារមន្ទីរប្រវត្តិសាស្រ្តខេត្តបាត់ដំបង” និងមានអាយុកាលជាង ១
០០ឆ្នាំនេះ មានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង នៃក្រុងបាត់ដំបង ។អគារត្រូវបានកសាងឡើងនៅចន្លោឆ្នាំ១៧៩៥ដល់១៩០៧ក្នុងសម័យលោកម្ចាស់។អគារនេះធ្លាប់ត្រូវបានប្រើប្រា
ស់ជាកន្លែងធ្វើការ និងជាទីកន្លែងស្នាក់នៅ របស់មន្ត្រីជាន់ខ្ពស់បារាំងនិងក្រោយមក ជាសាលាខេត្តបាត់ដំបង រហូតមកដល់ ឆ្នាំ២០០៥ ។
បច្ចុប្បន្នអាជ្ញាធរខេត្តបាត់ដំបងបានរៀបចំ”អតីតអគារ”នេះ ទៅជា”សារមន្ទីរប្រវត្តិសាស្រ្តខេត្ត” ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាកម្សាន្ត ថែមទាំងមានការរៀបចំ ការដាក់តាំងផ្ទាំងរូបភាព ផ្ទាំងទស្សនីយភាពផ្សេងៗ វត្ថុដ៏កម្រ វត្ថុបុរាណ រូបចម្លាក់និងរូបភាពសិល្បៈជាដើម៕


(អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប)

ads banner