អនុប្រធានក្រុមការងារចុះមូលដ្ឋានសម្ពោធឆ្លងសមិទ្ធផលនៅវត្តចំណាស់ជាង៣០០ឆ្នាំ

កំពង់ធំ៖ កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈវិស័យ ពុទ្ធចក្រមានការរីកចម្រើនគ្រប់ទីកន្លែង ។ នេះជាការគូសបញ្ជាក់ របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក សណ្ដាន់ក្នុងឱកាសតំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះ មូលដ្ឋាន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលមានតម្លៃជិត ២០ម៉ឺនដុល្លារនៅក្នុងវត្តសិរីឧត្តម ហៅវត្តជាន់លែង នៅឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃ អាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤ ។

វត្តជាន់លែង ជាវត្តចំណាស់មានអាយុរយឆ្នាំនៅក្នុងខេត្តនេះ។ ក្នុងនាម តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ឧត្រមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងបានកោតសរសើរ ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ព្រះតេជគុណយោតវិរិយោ ជួន ពេញ និងព្រះតេជគុណព្រះសង្ឃ គ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ និង សប្បុរសជននានា ដែលបានចូល រួមកសាងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លានេះ ទុកជាសម្បត្តិគរុភណ្ឌរបស់វត្ត និងជាប្រយោជន៍ ក្នុងវិស័យ ព្រះពុទ្ធសាសនាតរៀងទៅ ។

ទាក់ទងនឹងប្រវត្តិសិរីឧត្តម នេះដែរ លោក ស៊ូ ធឿន ប្រធានក្រុមប្រឹក្សា ឃុំ មានជ័យ ស្រុកសណ្ដាន់បានឱ្យដឹងថា វត្តសេរីឧត្តម បានសាង សង់ ឡើងដំបូងនៅក្នុងឆ្នាំ១៧១៧ ដោយមានព្រះគ្រូចៅអធិការវត្ត ចំនួន៥៩ អង្គរួចមកហើយ។ចំណែកសមិទ្ធផលនានាដែល សម្ពោធ ឆ្លងនាពេលនេះ បាន ដឹកនាំកសាងដោយព្រះតេជគុណព្រះគ្រូ ជួន ពេញ ព្រះចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទ និង សប្បុរសជន ជិតឆ្ងាយ ដែលមាន ឧបដ្ឋានសាលាមួយខ្នងមានទំហំ២០ ម៉ែត្រគុណនឹង ៣៣ម៉ែត្រ ,របងវត្តប្រវែង ១៦២ម៉ែត្រ បន្ទប់ទឹកចំនួនប្រាំពីបន្ទប់, ចាក់បេតុងក្នុងទីធ្លាវត្តចំនួន ៤ ៧៦០ ម៉ែត្រការ៉េ និងសមិទ្ធផលនានា ជាច្រើនទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំមកនូវថវិការបស់នាយឧត្តម សេនីយ៍ ម៉ៅ សុផាន់ រួមជាមួយនឹងក្រុមការងារ ចុះមូលដ្ឋាន ស្រុក សណ្តាន់ចំនួន១១ លានរៀល និងគ្រឿងឧបភោគបរិភោគមួយ ចំនួនទៀត ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តនេះផងដែរ៕


អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា

ads banner