ជនសង្ស័យ ២៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី២៥ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៧នាក់ រួមមាន ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ស្រី ០នាក់
ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦នាក់ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ១៦០,៥៨ក្រាម ។

កេតាមីន (Ke) ស្មើ ១២,៤៩ក្រាម។ អុិចស្តាសុី (mdma) ស្មើ ១១១,១៥ក្រាម ។ កញ្ឆា ស្មើ ៤,២៦ក្រាម ។ គីមីផ្សំ ស្មើ ១,៤៣ក្រាម ។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner