HERBALIFE កម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

ភ្នំពេញ៖ Herbalife បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត នាថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ ដែលសកម្មភាពនេះមិនត្រឹមតែជាការងារសង្គម តែជាការសង្រ្គោះជីវិតមនុស្សផងដែរ មានការចូលរួមពីបុគ្គលិកក្រុមហ៊ុន និងសមាជិកឯករាជ្យ Herbalife ប្រមាណជាង ១០០ នាក់ ចូលរួមធ្វើការបរិច្ចាគឈាមដោយការស្មគ្រ័ចិត្ត។ ឈាមដែលត្រូវបានបរិច្ចាគ នឹងត្រូវរក្សាទុកនៅ NBTC ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតម្រូវការ។

 អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife មានប្រសាសន៍ថា៖ “នេះជាឆ្នាំទី ៦របស់យើង ក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ដែលពួកយើងចែករំលែកតម្លៃដូចគ្នាក្នុងការជួយអ្នកដទៃ។ ថ្ងៃនេះ បុគ្គលិក និងសមាជិកក្រុមហ៊ុន Herbalife កម្ពុជា កំពុងជួបជុំគ្នាក្នុងការគាំទ្របេសកកម្មរួមរបស់យើងម្តងទៀត។ យើងទាំងអស់គ្នាមានមោទនភាព ក្នុងការក្លាយជាអ្នកបរិច្ចាគឈាម និងបន្តបេសកកម្មសង្គ្រោះជីវិតរបស់យើង។ យើងទាំងអស់គ្នាអាចបង្កើតភាពខុសប្លែកគ្នានៅក្នុងសហគមន៍របស់យើង ហើយការបរិច្ចាកឈាមគឺជាមធ្យោបាយងាយស្រួលមួយក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យ។”
 
លោកស្រី ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ដែរថា៖ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល និងបុគ្គលិកទាំងអស់ នាងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ពីបុគ្គលិក និងសមាជិកក្រុមហ៊ុន Herbalife កម្ពុជា ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។

 
សូមបញ្ជាក់៖ ក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការទំនួលខុសត្រូវសង្គម (CSR) ប្រចាំឆ្នាំ ក្រុមហ៊ុន Herbalife កម្ពុជាបានរៀបចំទិវាបរិច្ចាគឈាមបានរយៈពេល ៦ឆ្នាំមកហើយ ។ ការផ្តល់ឈាមមិនមានការប៉ះពាល់ដល់សុខភាពយើងនោះទេ។ ឈាមដែលបាត់បង់នឹងបំពេញវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោងដោយពិសារទឹក ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗ។ ជាទូទៅយើងអាចធ្វើការផ្តល់ឈាមនៅរៀងរាល់ ៣-៤ខែម្តងក្នុងមួយឆ្នាំ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner