ប្រជាពលរដ្ឋជួបការលំបាកចំនួន១៥៣គ្រួសារនៅស្រុកអណ្តូងមាស បានទទួលអំណោយរបស់រាជរដ្ឋាភិបាល

រតនគិរី៖ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ រួមលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត លោក លោក ស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំង ទាំងបី បាននាំយកអំណោយជាស្បៀងអាហារ របស់ រាជរដ្ឋាភិបាលចែក ជូនគ្រួសារមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារ កំព្រា ចំនួន១៥៣គ្រួសារនៅ ស្រុក អណ្តូង មាស។

លោកក មាស សារ៉េត អភិបាលស្រុកអណ្តូងមាសបានបញ្ជាក់ក្នុង ពិធីផ្តល់ អំណោយកាលពីថ្ងៃចន្ទថា ប្រជាពលរដ្ឋដែលទទួលបាន អំណោយគឺមកពីភូមិមួយចំនួនក្នុងឃុំ ទាំងបី របស់ស្រុក គឺឃុំម៉ាកិក ឃុំញ៉ាង និងឃុំតាឡាវ។ជំនួសមុខឱ្យប្រជាពលរដ្ឋ លោក អភិបាល ស្រុកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ឯកឧត្តមអភិបាល ខេត្តរតនគិរី និងថ្នាក់ដឹកនាំ គ្រប់លំដាប់ ថ្នាក់ដែលបានគិតគូរ យក ចិត្តទុកដាក់ចំពោះសុខទុក្ខប្រជា ពលរដ្ឋស្រុកអណ្តូងមាស ដែលមាន ជីវភាពខ្វះខាត។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ នាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹក រលឹកពី សំណាក់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប ងប្អូនប្រជាពលដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេច តែងតែគិតគូរ អំពីសុខទុក្ខ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏សម្តេចនៅតែរួម សុខរួមទុក្ខជាមួយបងប្អូនជានិច្ច។

សូមបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តរតនគិរី មាន អង្ករ មី ត្រីខ ភួយ និងមុង ៕


ដោយ៖ គតិ យុត្ត

ads banner