អភិបាលខេត្ត៖ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរ ជានិច្ច ចំពោះ វិស័យអប់រំ

កំពត៖ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ ការអភិវឌ្ឍធនធាន មនុស្ស ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ។នេះជា ការលើកឡើង របស់ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពេល អញ្ជើញ ពិនិត្យទីតាំងសម្រាប់សាងសង់អគាសិក្សាមួយខ្នង កម្ពស់ពីរ ជាន់ ស្មើនឹង១០បន្ទប់ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់សិស្សានុសិស្ស និងលោក គ្រូអ្នកគ្រូនៅសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត ស្ថិតក្នុងសង្កាត់ អណ្តូងខ្មែរ ក្រុងកំពត។

ជាមួយវត្តមានកាលពីថ្ងៃចន្ទ ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ឱ្យខិតខំបណ្តុះ បណ្តាល សិស្សានុសិស្សប្រកប ដោយ គុណភាព និង មានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន ពិសេសវប ណ្តុះនូវវប្បធម៌ កត្តញ្ញូ ដល់សិស្សានុសិស្សឱ្យបាន ដឹងពីគុណបំណាច់ ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិក សន្តិភាព ដែល បានលះ បង់ គ្រប់បែបយ៉ាងដើម្បីរកសុខសន្តិភាព ជូន ប្រទេសជាតិ និងប្រជាជន។

លោកស្រី ទេព ដារ័ត្ន នាយិកាសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត តំណាងឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស បានថ្លែងអំណរ គុណជាពន់ពេកចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានផ្តល់អំណោយអគារ សិក្សាដល់សាលា និងសិស្សា នុសិស្សនាពេលនេះ ជាការឆ្លើយតបដ៏មានតម្លៃបំផុត៕


ដោយ ៖ សិលា សារិន

ads banner