អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព  និងលោកជំទាវអញ្ជើញចូលរួម សម្ពោធ ឆ្លងសមិទ្ធផលនានា នៅវត្តក្រពើច័ន្ទរង្សី

កំពង់ធំ៖ ព្រះទេពសេត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះមេគណខេត្តកំពង់ធំ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្ត កំពង់ធំ ជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកប្រាសាទ បល្ល័ង្ក និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល័្លង្ក បានអញ្ជើញចូលរួម សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ស្ថិតនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ។

សមិទ្ធផលនានាដែលសម្ពោធឆ្លងព្រះវិហារបណ្តោយប្រវែង២០.៤០ម៉ែត្រ ទទឹងប្រវែង ១០.៧០ម៉ែត្រ កម្ពស់២៣ ៨០ម៉ែត្រ , មាន ខឿនព័ទ្ធ ជុំវិញ ជាបីថ្នាក់ ដោយចំណាយថវិកាក្នុងការសាងសង់ចំនួន ជាង៦៩ ម៉ឺន ដុល្លារអាមេរិក។ព្រះវិហារ ថ្មីដ៏ល្អស្កឹមស្កៃ នេះ បានកសាងឡើងចាប់ ពីចុងឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៣ រួចរាល់ជាស្ថាពរ។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល័្លង្ក បានប ង្ហាញ នូវមោទនភាព និងក្តីអរគុណក្រៃលែងចំពោះសមិទ្ធផលដ៏មាន
តម្លៃ នៅក្នុងមូលដ្ឋានរបស់លោក។

អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានមានប្រសាសន៍ថា វត្ត គឺជាឃ្លាំង ចំណេះដឹង ។ជាបណ្ណាល័យ ។ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រ ជាតិនៅគ្រប់សម័យកាល។ដោយឡែកចំពោះសមិទ្ធផលនានានៅក្នុង វត្តក្រពើច័ន្ទរង្សី អ្នកឧកញ៉ាបានអំពាវនាវ គណៈកម្មការ អាចារ្យវត្ត ព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមថែរក្សាការពារឱ្យបានគង់វង្សនិងប្រើប្រាស់ បាន យូរអង្វែង៕
ដោយ៖ប៊ុន រដ្ឋា

ads banner