គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បើកកិច្ចប្រជុំប្រចាំត្រីមាសទី១

កំពង់ធំ៖កាលពីព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បានបើកកិច្ច ប្រជុំ ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី លំ គន្ធារី អភិបាលរងខេត្ត។

ក្នុងឱកាសនេះលោកស្រី លំ គន្ធារី ណែនាំដល់អាជ្ញាធរមូលដ្ឋាន កង កម្លាំងសមត្ថកិច្ចត្រូវ គ្រប់គ្រងឱ្យ បាននូវជនខិលខូចទាំង ឡាយ ដែល ធ្វើសកម្មភាព ឃោសនាអូសទាញប្រជាពលរដ្ឋឱ្យធ្វើចំណាកស្រុកទៅ ក្រៅប្រទេសដោយខុសច្បាប់ និងសកម្មភាព ជួញដូរ មនុស្ស អំពើរហិង្សា ផ្សេងៗ ទៅលើជនងាយរងគ្រោះ ជាពិសេសគឺកុមារតូចៗ។

លោកស្រីបាន ជំរុញដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការងារ ប្រកបដោយស្មារតីសាមគ្គីខ្ពស់ និងរួមគ្នាផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹងពាក់ព័ន្ធ ទៅនឹងការ ទប់ស្កាត់ ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះជាដើម៕
ដោយ៖ប៊ុន រដ្ឋា

ads banner