បញ្ជាការដ្ឋានសឹករងខេត្តកំពង់ធំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាស បែងចែកកងកម្លាំងការពារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ ។ពិធីប្រព្រឹត្តទៅក្រោមវត្តមានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីព្រឹក អង្គារទី២៦ ខែមីនា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកថា កងទ័ពជាកូនចៅរបស់ ប្រជាជន ត្រូវបម្រើប្រជាជន ដោយអស់ពីចិត្តពីថ្លើម នៅពេលដែល ប្រជា ជនសប្បាយរីករាយ កងទ័ពរួមជាមួយអាជ្ញាធរដែនដី និងកង កម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ មានភារកិច្ចការពារសន្តិសុខសុវត្ថិភាព ដើម្បីជូនប្រជាពលរដ្ឋយើងសប្បាយរីករាយអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និង ពិធី បុណ្យ ផ្សេងៗ ប្រកបដោយសុខសុវត្ថិភាព។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងមេបញ្ជា ការ គ្រប់បណ្ដាកងឯកភាព ត្រូវបែងចែកកងកម្លាំងប្រចាំការ ប្រចាំបញ្ជា២៤ ម៉ោងលើ២៤ម៉ោង  នៅនឹងកន្លែង និងត្រៀមបម្រុងកម្លាំងអន្តរាគមន៍ ព្រមទាំងមធ្យោបាយ គ្រឿងបំពាក់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ គ្រប់ លំដាប់ថ្នាក់ឱ្្យបានគ្រប់គ្រាន់ ដើម្បីអន្តរាគមន៍ដោះស្រាយ យថា ហេតុផ្សេងៗ ដែលកើតមានឡើងនៅក្នុងខេត្តកំពង់ធំ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕


ដោយ៖ ប៊ុន រដ្ឋា

ads banner