បើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ ដើម្បីផ្តល់សេវា កាន់តែកៀកជិតតំបន់រស់នៅរបស់អតិថិជន

(ភ្នំពេញ)៖ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា ៖ “ការបើកធនាគារ វីង សាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ គឺជាការបង្ហាញពីការបោះជំហានទៅមុខក្នុងដំណើររបស់យើងឆ្ពោះទៅរកការធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា ដោយប្រាកដថាអតិថិជនងាយស្រួលទទួលបានសេវាហិរញ្ញដ៏ទំនើប កាន់តែកៀកជិតតំបន់រស់នៅអតិថិជនរបស់យើង” ។ នេះជាការលើកឡើងក្នុងឱកាសពិធីសម្ពោធជាផ្លូវការសាខាក្រុមហ៊ុនក្នុងស្រុកធនាគារ វីង ខេមបូឌា ម.ក អ៊ីអនម៉លមានជ័យ និងវីយូញៀនផេកាត ផ្លាទីនីម គ្មានលេខ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

លោកអគ្គនាយកបន្ថែមថា វត្តមានសាខាធនាគារ វីង សាខាអ៊ីអនម៉លមានជ័យ គឺជាការពង្រីកបន្ថែមនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ខ្លួន ទៅដល់ពលរដ្ឋរស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ទន្ទឹមនឹងការបើកសាខាថ្មី ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការផលិតផលថ្មីគឺ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ដែលបំពាក់ជាមួយបច្ចេកវិទ្យាការពារសុវត្ថិភាពដ៏ទំនើប ហើយថែមទាំងងាយស្រួលប្រើប្រាស់បានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក ។ ជាមួយនឹងទំហំទឹកប្រាក់នៃការធ្វើប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ 50,000 ដុល្លារ ដែលផ្តល់ជូនដល់ម្ចាស់កាតរីករាយជាមួយនឹងអត្ថប្រយជន៍ពិសេសៗជាច្រើនដូចជា ការទទួលបានសាច់ប្រាក់ត្រលប់វិញចំនួន ១០% រាល់ការទិញទំនិញនៅតាមផ្សារទំនើបអ៊ីអនម៉ល ទាំងបីទីតាំងក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ៖ ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពេញលេញពីធនាគារជាតិនៃកម្ពុជានៅចុងឆ្នាំ 2020 កន្លងមក ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹងសាខាចំនួន 21 ទីតាំងកំពុងដំណើរការនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន និងបណ្តាញភ្នាក់ងារវីងជាង 11,000 កន្លែង ធនាគារបានផ្តល់សេវាហិរញ្ញវត្ថុជូនទៅដល់អតិថិជនជាង 14.5 លានគណនី ។ ដោយមានដៃគូសហការអាជីវកម្មជាង 170,000 កន្លែង ក៏ដូចជាដៃគូសហការស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើនផ្សេងទៀតបានជំរុញប្រតិបត្តិការអាជីវកម្មរបស់ធនាគារ វីង កាន់តែរឹងមាំបន្ថែមទៀតនៅក្នុងប្រព័ន្ធធនាគារឌីជីថល។ ជាលទ្ធផល សហគ្រាសធុនតូច និងមធ្យមចំនួន 3,000 កន្លែង និងអាជីវកម្មសាជីវកម្មចំនួន 600 បានចូលរួមជាមួយធនាគារ វីង ដោយផ្តល់ជូននូវដំណោះស្រាយទូទាត់ដ៏ងាយស្រួល និងបង្កើនប្រសិទ្ធភាពអាជីវកម្មទាំងនោះកាន់តែរលូនផងដែរ ។

សាខាថ្មីរបស់ធនាគារ វីង ដែលមានទីតាំងក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យ រួមជាមួយការដាក់ឱ្យដំណើការ វីងយូញៀនផេកាត ផ្លាទីនីម គ្មានលេខ ក៏ដូចជាគម្រោងបើកដំណើការសាខាថ្មីៗបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តឈប់ឈររបស់ធនាគារ វីង ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់សម្រាប់អតិថិជនទូទាំងប្រទេស និងនាំយើងទៅរកគោលដៅក្លាយជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner