១ថ្ងៃ! ពិភពលោកខ្ជះខ្ជាយអាហារជាង ១ពាន់លានតោន

របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ ហៅកាត់ UN បានចេញផ្សាយ កាលពីថ្ងៃពុធថា នៅទូទាំងពិភពលោក មានការខ្ជះខ្ជាយអាហារជាង ១ពាន់លានតោន ជារៀងរាល់ថ្ងៃ កាលពីឆ្នាំ២០២២។

យោងតាមទិន្នន័យចុងក្រោយរបស់ UN ស្តីពីកាកសំណល់អាហារពិភពលោក បានបន្ថែមទៀតថា ការខ្ជះខ្ជាយនេះ សំដៅលើសន្ទស្សន៍កាកសំណល់ពីអាហារ រាប់ពាន់លានតោន ដែលគេបរិភោគមិនអស់ ហើយបោះចោល។ ប្រភពថា ចំនួនពិតប្រាកដនៃអាហារដែលខ្ជះខ្ជាយ អាចមានច្រើនជាងនេះ ព្រោះទិន្និន័យនេះត្រូវបានដកស្រង់ ពីក្នុងចំណោមក្រុមអ្នកសន្សំសំចៃ បែបអភិរក្សប៉ុណ្ណោះ។

ក្នុងចំណោមជាង១ពាន់លានតោននេះ បង្ហាញថា ក្នុងកម្រិតគ្រួសារ ខ្ជះខ្ជាយ ៦៣១លានតោន ស្មើនឹង ៦០% ខណៈវិស័យសេវាកម្មម្ហូបអាហារ ខ្ជះខ្ជាយ ២៨% ហើយ ការលក់រាយផ្សេងៗទៀត ខ្ជះខ្ជាយ ប្រមាណ១២%។ របាយការណ៍បានរកឃើញថា មនុស្សម្នាក់ ជាមធ្យម ខ្ជះខ្ជាយអាហារ ៧៩ គីឡូក្រាម ក្នុងមួយឆ្នាំ។

របាយការណ៍នេះត្រូវបានបញ្ចេញ ក្នុងពេលដែលមនុស្សជិត ៨០០លាននាក់កំពុងខ្វះខាត អាហារបរិភោគ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner