រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីសូត្រមន្តក្នុងឳកាសបុណ្យចូលឆ្នាំថ្មី        

កំពង់ធំៈកាលពីរសៀលថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ នឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត  ព្រមទាំងថ្នាក់ដឹកនាំនមន្ត្រីរាជការសាលាខេត្តទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាម មហាទរាទេវី បុត្រីទី៧ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។        

     ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ធំតែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនរដ្ឋបាលខេត្តឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕
ដោយ: ប៊ុន រដ្ឋា

ads banner