សិស្ស ៩៦ភាគរយ បន្តរួមគ្នាកសាងវប្បធម៌ស្អាត ជារៀងរាល់ថ្ងៃ និង ក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខេត្តប្រ ជា ជនសរុបនៅទូទាំងប្រទេសជាង ៧លាននាក់ ក្នុងនោះសិស្សានុសិស្ស មាន ចំនួនកើន ឡើង ប្រមាណ ៣លាន ៤សែននាក់ ស្មើនឹងប្រមាណ ៩៦ភាគរយ នៃចំនួន សិស្សសរុប ទូ ទាំង ប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោម ប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។

បើតាមទិន្នន័យចុងក្រោយរបស់ក្រសួងបរិស្ថាន បានបង្ហាញថា សាលារៀននៅទូទាំង ប្រទេស បានអនុវត្តនិងចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ស្ទើតែ ១០០ភាគរយ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ជាក់ស្តែងក្រសួង បរិ ស្ថាន បានសម្រេចនូវជោគជ័យ នៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារ មាន ការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត៣,៤ លាននាក់ នៅ ក្នុងយុទ្ធនាការ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថាន កម្ពុជា” ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ ផ្តើមពីសកម្មភាព និងការចូលរួមចេញពីបេះដូងរបស់សិស្សានុសិស្ស នាពេលនេះ គឺជា កត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ ក្រសួងបរិស្ថាន ដែលមានមុំ៣សំខាន់ គឺស្អាត បៃតង និងចីរភាព ជាពិសេសយុទ្ធសាស្រ្ត មានគោលដៅសំខាន់ធ្វើឱ្យកម្ពុជា ដែលជាផ្ទះយើងទាំងអស់គ្នាស្អាត។

គួរបញ្ជាក់ថា យុទ្ធនាការក្រោមប្រធាន «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» នេះគឺជាជំហានទី១ ហើយជំហានទី២ គឺការសំអាតបរិស្ថាន និងមានជំហានទី៣ បន្តបន្ទាប់ទៀត ដែលគ្រោង នឹងដាក់ចេញឆាប់ៗខាងមុខបន្ថែមទៀត ក្នុងការជំរុញការលើកកម្ពស់បរិស្ថាន សោភ័ណ ភាពរបស់កម្ពុជាឱ្យស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី ។

សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ មានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន ២១,៦៣៩នាក់បន្ថែមទៀត ។

នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះ រួមមានសាលារៀន ចំនួន ៩៧សាលា តាមរយៈការចូលរួមពីលោកគ្រូអ្នកគ្រូចំនួន ៨០៥ នាក់ សិស្សានុសិស្ស ចំនួន ២០,៦៨៤នាក់ មន្រ្តីរាជការ ចំនួន ៩០នាក់ និងប្រជា ពលរដ្ឋ អាជីវករចំនួន ៦០នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ៧ រួមមាន៖ ខេត្ត កណ្តាល ខេត្ត កំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តសៀមរាប និង ខេត្តព្រះវិហារ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner