ខេត្តចំនួន១៤ ដែលខ្វះទឹកត្រូវបានក្រសួងធនធានទឹកជួយសង្គ្រោះ (Video Inside)

ខេត្តចំនួន១៤ ដែលខ្វះទឹក ក្នុងការជួយស្រោចស្រពស្រូវ ត្រូវបានក្រសួងធនធានទឹកជួយសង្គ្រោះ។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានបញ្ជាក់ការជួយធ្វើអន្តរាគមន៍ របស់ក្រសួង ចំពោះខេត្តទាំង១៤ ក្នុងឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៤ មេសា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបានថ្លែងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ, ក្រសួងបានធ្វើអន្តរាគមន៍ជួយបូមទឹកដាក់លើផ្ទៃដីសរុបប្រមាណ ៦ម៉ឺន ១១៩ហិកតា នៅក្នុងខេត្តទាំង១៤។

ខេត្តទាំង១៤ ដែលក្រសួងបានជួយសង្គ្រោះ គឺខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕

ads banner