ខេត្តកំពង់ឆ្នាំងរួមគ្នាជួយសង្គ្រោះត្រីពូជដែលប្រឈមការងាប់ដោយសារអាកាសធាតុក្តៅ (Video Inside)

សហគមន៍នេសាទគោកស្តៅក្នុងស្រុករលាប្អៀរ ដែលត្អូញត្អែរជុំវិញត្រីងាប់នៅក្នុងបឹងអភិរក្ស ដោយសារតែអាកាសធាតុក្តៅហួតហែងនោះ នាពេលនេះ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ថវិកាមួយលានរៀល ដើម្បីជួយបង្ហូរយកទឹកជួយត្រីដែលប្រឈមនឹងការងាប់។

បឹងអភិរក្សមេពូជត្រី ”រនាបសែន” បានរងនឹងការរីងទឹក ដែលបារម្ភថាត្រីពូជដូចជាត្រីឆ្ពិន ត្រីសណ្តាយ ត្រីក្អីឬត្រីក្រាយ ត្រីច្រកែង ត្រីកេះ ត្រីឆ្តោរ ជាដើមនឹងត្រូវងាប់ បើសិនជាមិនមានការជួយអន្តរាគមន៍ទាន់ពេលនោះទេ ខណៈមេឃនៅតែបន្តរាំងស្ងួតមិនទាន់ធ្លាក់ភ្លៀងឡើយ។

ប្រធានសហគមន៍នេសាទគោកស្តៅ លោក មាស សុវណ្ណ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ជាពិសេសលោក ស៊ុន សុវណ្ណារិទ្ធិ និងមន្ទីរពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការងារអភិរក្សការពារធនធានធម្មជាតិ ដើម្បីជួយសត្វត្រីទាំងនោះ មិនឱ្យងាប់ដាច់ពូជ។

នៅជាមួយគ្នាផងដែរមន្ទីរធនធានទឹក និងឩតុនិយម, មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឩបត្ថម្ភប្រេងម៉ាស៊ូត សម្រាប់បូមទឹកសង្រ្គោះចំនួន ១០០លីត្រ និងផ្ទាំងSolar បំភ្លឺ១ផងដែរ។

ads banner