ព្រះមហាក្សត្រខ្មែរយាងវិលត្រឡប់ពីប្រទេសជប៉ុន (Video Inside)

ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងវិលត្រឡប់មករាជធានីភ្នំពេញវិញហើយ ក្រោយព្រះរាជទស្សនកិច្ច ក្នុងប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ដើម្បីចូលរួមក្នុងពិធីសាសនាមួយ ដែលចូលរួមជាច្រើនប្រទេស។

ព្រះរាជដំណើរយាងវិលត្រឡប់នារសៀលថ្ងៃទី៩មេសា បានអញ្ជើញទទួលដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ព្រះរាជវង្សានុវង្ស, មន្ត្រីទូត និងមន្ត្រីជាន់ខ្ពស់នានាតាមបណ្តាស្ថាប័នរដ្ឋជាច្រើនថែមទៀត។

ព្រះអង្គបានយាងមាតុភូមិនិវត្តន៍មកវិញ នារសៀលថ្ងៃទី៩ មេសា ឆ្នាំ២០២៤។

ads banner