អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការ Human Rights Watch អំពីការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) បានធ្វើការឆ្លើយតបទៅនឹងអ្វីអង្គការ Human Rights Watch ដែលបានធ្វើការវាយតម្លៃមក លើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកន្លងមកនេះ គឺជាការមិនត្រឹមត្រូវ និងគ្មានមូលដ្ឋានច្បាស់លាស់។

អ្នកនាំពាក្យ គ.ជ.ប បានធ្វើការកត់សម្គាល់ថា តាំងពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងមក អង្គការ Human Rights Watch មិនដែលវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ នេះអាចថាជាទម្លាប់ ឬក៏ជាចេតនា ឬក៏ជាគោលបំណងអ្វីមួយ ដែលពីណាពីណីមកឃើញតែមានការវាយតម្លៃតាមបែបនេះ។ ការស្វែងរកចំណុចអសកម្មនៃការបោះឆ្នោតនៅកម្ពុជា គឺជាអំពើវិជ្ជមាន ប្រសិនបើការបង្ហាញចំណុចអវិជ្ជមានទាំងឡាយ ដើម្បីកែលំអមានចិត្តមានបេះដូងកែលំអរការបោះឆ្នោតនៅម្ពុជាឱ្យកាន់តែប្រសើរ។ ប៉ុន្តែតើខាង Human Rights Watch ខ្លួងឯងមានអ្វីដែលជាភស្ភុតាងជាការអះអាងថា ខ្លួននឹងមានត្រឹមត្រូវ មានភាពយិត្តធម៌ដែលបានប្រើពាក្យនេះ នៅក្នុងការវាយតម្លៃការបោះឆ្នោតនៅកម្ពុជាដែលឬទេ?។

អ្នកនាំពាក្យ គ.ជ.ប បានបន្តទៀតថា ហេតុអីអង្គការ Human Rights Watch វាយតម្លៃទៅលើដើមឈើមួយដើម ប៉ុន្តែមិនវាយតម្លៃទៅលើព្រៃទាំងមូល។ ចំណុចនេះ ប្រសិនបើគណបក្សនយោបាយមើលឃើញចំណុចអវិជ្ជមាន នៃការបោះឆ្នោតតាមនីតិវិធី តាមច្បាប់ដែលមានជាធរមាន គឺគណបក្សនយោបាយ ឬតំណាងគណបក្សនយោបាយអាចធ្វើការប្តឹង ដើម្បី គ.ជ.ប មានមូលដ្ឋានក្នុងការដោះស្រាយនៅរាល់ពាក្យបណ្តឹងទាំងនោះ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អង្គការ Human Rights Watch លើកឡើងនៅការវាយតម្លៃអំពីការបោះឆ្នោតព្រឹទ្ធសភាអាចថា ជាការប៉ុនប៉ងបង្ហាញការជំទាស់ជាមួយនឹងអង្គបោះឆ្នោតនៅទូទាំងប្រទេសដែលបានអញ្ជើញចេញទៅបោះឆ្នោត ហើយទទួលបានលទ្ធផលតាមបែបត្រឹមត្រូវ និងយុត្តិធម៌ ហើយក៏មានសេចក្តីសុខក្នុងការរួមប្រាស្រ័យគ្នាបំពេញការងារជាមួយគ្នាប្រកបដោយសុខដុមរមនា។ ពាក្យថាត្រឹមត្រូវនឹងយុត្តិធម៌នៅក្នុងការបោះឆ្នោត គឺជាពាក្យមួយដែលចែងនៅក្នុងសៀវភៅ ចែងនៅក្នុងនីតិវិធី ឬក៏ច្បាប់នៃការបោះឆ្នោត។ នៅក្នុងការអនុវត្តជាក់ស្តែងពាក្យថា ត្រឹមត្រូវ និងយុត្តិធម៌ គឺមានការកត់សម្គាល់ថា លទ្ធផលនៃការបោះឆ្នោតទទួលយកបាន ឬក៏មិនទទួលយកបានដោយគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ។

ប្រភពដដែលបានអះអាងថា លទ្ធផលនៃការបោះឆ្នោតជ្រលើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងមកនេះ គឺទទួលយកបានដោយគ្រប់គណបក្សនយោបាយ ដែលបានដាក់បញ្ជីគណបក្សឈរឈ្មោះ និងបេក្ខជនឈរឈ្មោះ។ លទ្ធផលនៃការបោះឆ្នោតនេះទៀតក៏ទទួលយកបានដោយសាធារណៈមតិទាំងជាតិ និងអន្តរជាតិផងដែរ។ ការបញ្ចេញមតិជំទាស់មួយចំនួនពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា គឺជាមតិដែលមានភាគរយតិចតួច។ នេះគឺជាអ្វីដែល គ.ជ.ប មានភស្តុតាងជាក់ស្តែងក្នុងការបង្ហាញជូនជាសាធារណៈ ហើយដំណើរការបោះឆ្នោតព្រឹទ្ធសភាកន្លងមកមានភាពត្រឹមត្រូវនិងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាននៅកម្ពុជា៕
ដោយ៖ពលជ័យ

ads banner