សម្តេច ម៉ែន សំអន ៖ កម្ពុជា-ឡាវ បន្តពង្រឹង និងពង្រីកចំណងមិត្តភាព នៃរណសិរ្ស ទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំយូរអង្វែង

ក្រុងវៀងចន្ទន៍៖ ជំនួបទ្វេរភាគីរវាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្ស អភិវឌ្ឍជាតិឡាវ បានរៀបចំឡើងនៅសណ្ឋាគារ ឡែនម៉ាក នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នារសៀល ថ្ងៃពុធទី១០ ខែមេសា ឆ្នាំ២០២៤ ។

ថ្លែងក្នុងជំនួបនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រណសិរ្សប្រទស ឡាវ ដែលបានទទួលគណ:ប្រតិភូកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះក្នុងការរៀចំកិច្ចប្រជុំ និងការ ចុះអនុស្សរណ:យោគយល់គ្នារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាមបានដំណើរការ ទៅ ដោយរលូន។

សម្តេច ក៏បានគូសរំលេចនូវចំណងសាមគ្គីភាព និងចំណងទំនាក់ទំនងដ៏ល្អ ជាប្រពៃណី នៃប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។ បន្ទាប់មកទៀត សម្តេចក៏បានលើកឡើងអំពីវឌ្ឍន:ភាពរបស់រណសិរ្ស និងបន្តរិតចំណងសាមគ្គីភាពរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត ក៏បានកោតសសើរចំពោះកាដឹកនាំរបស់ រាជរដ្ឋាភិបាលម្ពុជា ចំពោះការ អភិវឌ្ឍន៍សេដ្ឋកិច្ចមានការរីកចម្រើនគួឲ្យកត់សម្គាល់ ព្រមទាំងមានយុវជនបន្តវេន ប្រកប ដោយសក្តានុពល រួមជាមួយយុទ្ធសាស្រ្តបច្ចកោណដំណា់កាលទី ១ ដ៏មុតស្រួចដែលអាច ធ្វើឲ្យកម្ពុជាឈានចូល ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ព្រមទាំង ចំណងសាមគ្គីភាពសិរ្សនៃប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អក្នុងការអនុវត្ត ការងារនាពេល កន្លងមក ព្រមទាំងបានលើកឡើងអំពីទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការ លើគ្រប់វិស័យ និរន្តរភាពយូរអង្វែង ឡាវ-កម្ពុជា ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner