សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបច្ចុប្បន្ន មានសមត្ថភាពកសាងសមិទ្ធផលដោយស្នាដៃខ្មែរខ្លួនឯងបានច្រើន

តាកែវ៖ កម្ពុជាបច្ចុប្បន្ន មានសមត្ថភាពកសាងសមិទ្ធផលដោយស្នាដៃខ្មែរខ្លួនឯងបានច្រើន ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាពថា សមត្ថភាពរបស់កូនខ្មែរយើងឥឡូវមានសមត្ថភាពច្រើន សំខាន់យើងត្រូវខិតខំកសាងសមត្ថភាពឲ្យកាន់តែច្រើន ដើម្បីទទួលបានឱកាស ។

សម្តេចធិបតី បានបន្តថា សំភារៈខ្លះដែលខ្មែរធ្លាប់ទិញពីគេ ឥឡូវអាចផលិតក្នុងស្រុកខ្លួនឯង។ សម្តេច ក៏បានជំរុញឲ្យខ្មែរយើងបន្តខិតខំផលិត ដោយមិនត្រូវគិតតែពីបរិមាណនោះទេ អ្វីដែលសំខាន់ក៏ត្រូវគិតគូរលើគុណភាពផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ លើកទឹកចិត្តវិនិយោគបន្ថែមដល់វិស័យឯកជន តាមរយះរកទីផ្សារ គោលនយោបាយបង្ករភាពងាយស្រួលដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner