សម្តេច ម៉ែន សំអន ៖ ទំនាក់ទំនងកម្ពុជា-ឡាវ បានឈានដល់កម្រិតដៃគូរ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង

រដ្ឋធានីវៀងចន្ទន៍៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សា ជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិត ឡាវ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេស ឡាវ នារសៀលថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និង ឡាវ បានពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ និងបានឈានដល់កម្រិត ដៃគូរ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង។ សម្តេចបានលើកឡើងបន្តថា ទំនាក់ ទំនងដ៏ ល្អរវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិ ផងរបង ជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោល ការណ៍ ពហុនិយមដល់តំបន់និងសកលលោកថែមទៀតផង។

ឯកឧត្តម SONEXAY SIPHANDONE បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ ដំណើរ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរបស់គណប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិ កម្ពុជា មកកាន់ ប្រទេសឡាវថា ពិតជាមានសារៈសំខាន់ នៅក្នុងការពូនជ្រំនិងលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។

ឯកឧត្តម ក៏បានចូលរួមអបអរសាទរដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា កាលពីពេលថ្មីៗនេះ និងបានជូនពរឲ្យការបោះ ឆ្នោត ក្រុមប្រឹក្សារាជធានី-ខេត្ត ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។

ឯកឧត្តម បានគូសបញ្ជាក់ថា ទោះបីប្រទេសឡាវបានកំពុងជួបបញ្ហាខ្លះៗ លើផ្នែក សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែរដ្ឋាភិបាលឡាវក៏បានដាក់ចេញនូវកម្មវិធីមួយចំនួន ក្នុងការដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាពផងដែរ៕

ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner