សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ៣ខែ ដើមឆ្នាំនេះ កម្ពុជា មានវិនិយោគថ្មី ១០៦គម្រោង

តាកែវ៖ រយៈពេល ៣ខែ ដើមឆ្នាំនេះ កម្ពុជា មានវិនិយោគថ្មី ១០៦គម្រោង គិតជាទឹកប្រាក់ជាង ២ពាន់ ២០០លានដុល្លា បង្កើតការងារដល់ពលរដ្ឋជាង ១សែននាក់ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយះពេល៣ខែ ដើមឆ្នាំ២០២៤ កម្ពុជា មានគម្រោងវិនិយោគថ្មី ១០៦ គិតជាទឹកប្រាក់ជាង២ពាន់២០០លានដុល្លា បង្កើតការងារដល់ពលរដ្ឋជាង ១០ម៉ឺន ៧ពាន់ កន្លែង ។

សម្តេចធិបតី បានបញ្ជាក់ថា ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវតែរួមគ្នាដើម្បី បង្ករលក្ខណៈ និងភាពងាយស្រួលដល់បណ្តាវិនិយោគិន។ សម្តេចបន្តថា យើងជាអ្នកអនុវត្តន៍ផ្ទាល់សូមបន្តការខិតខំ ទើបទទួលបានផលសម្រាប់ជាតិ និងប្រជាជនយើង ។

សូមជំរាបថា បើតាម CDD បង្ហាញថា គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីក ផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣គម្រោង ក្នុងនោះ មានគម្រោងពង្រី កផលិតកម្ម ចំនួន ៣គម្រោង។ ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោង វិនិយោ គ មានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមាន ការកើនឡើង គួរឱ្យកត់ សម្គាល់ប្រមាណ ជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ។

ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋា រចនា សម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, និងគម្រោងពង្រីក ផលិតកម្ម នៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner