សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូមយុវជនលេងកំសាន្តចូលឆ្នាំថ្មី ដោយមានសុជីវធម៌ គោរពគ្នាទៅវិញទៅមក

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមយុវជនលេងកំសាន្តចូលឆ្នាំថ្មី កុំឲ្យប៉ះពាល់ដល់កិត្តិយសដល់ស្រីៗ លេងដោយមានសុជីវធម៌ គោរពគ្នាទៅវិញទៅមក ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចូលឆ្នាំថ្មីយើងមិនមានអង្គរសង្រ្កាន្ត តែយើងមានសង្ក្រាន្តសៀមរាប សង្ក្រាន្តតាមបណ្តារាជធានីខេត្ត ។ សម្តេច បង្ហាញការចាប់អារម្មណ៍ថា ឥឡូវឃើញមានលេងកំសាន្តសប្បាយដូចជាសង្ក្រាន្តតាមសាលារៀននានា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់យុវជនកម្ពុជាថា ចូលឆ្នាំថ្មីយើងនាំគ្នាលេងល្បែងប្រជាប្រិយទៅ តែលេងដោយគោរពគ្នា ជាពិសេស លេងកំសាន្តចូលឆ្នាំថ្មី កុំឲ្យប៉ះពាល់ដល់កិត្តិយសដល់ស្រីៗ ។

សូមជំរាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ឆាប់ៗនេះ ពោលពីថ្ងៃទី ១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ ។ ជាមួយនេះ តាមបណ្តាស្ថាប័នជាតិ ក្រុមហ៊ុនឯកជន សាលារៀន និងបណ្តារាជធានីខេត្តបានរៀបចំដើម្បីបង្កើតកម្មវិធីសប្បាយរីករាយសង្ក្រាន្តឆ្នាំថ្មី ៕

អត្ថបទ៖ វណ្ណលុក, វីដេអូ ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner