នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាខ្លាំង

(តាកែវ)៖ ព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាខ្លាំង កម្ពុជាគ្មានហេតុផលណាឲ្យមានកងទ័ពបរទេសនៅលើទឹកដីខ្លួនឯងខុសពីរដ្ឋធម្មនុញ្ញនោះទេ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្នុង ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះ គិរីសួគ៌ ស្ថិតក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កង្វល់ពីមតិពលរដ្ឋមួយចំនួន ថា ជីកធ្វើអ្វី រាក់ពេក បានល្អមើលអត់ល្អស៊ី ។ សម្តេចបន្តថា ព្រែកជីកហ្វូណនមានមុខកាត់១០០មែត្រ ជម្រៅ ៤ម៉ែត្រ ដឹកទំនិញបាន៣ពាន់តោន ។

សម្តេច ថា មានអ្នកខ្លះបារម្ភថា ខូចបរិស្ថាន ។ យើងបានសិក្សាច្បាស់លាស់ណាស់ គម្រោងព្រែកជីកហ្វូណន-តេជោ ប្រមូលផ្តុំអ្នកជំនាញសិក្សាទាំងជាតិ និង អន្តរជាតិ ចាយពេលសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាគ្មានបង្កើតសត្រូវជាមួយប្រទេសណាទេ កម្ពុជាបង្កើតមិត្តគ្រប់ប្រទេស ។ សម្តេចបញ្ជាក់ថា កម្ពុជាគ្មានហេតុផលណាឲ្យមានកងទ័ពបរទេសនៅលើទឹកដីខ្លួនឯងខុសពីរដ្ឋធម្មនុញ្ញនោះទេ។

សម្តេចធិបតី បានបញ្ជាក់ជូនដល់ពលរដ្ឋខេត្តតាកែវថា សូមបងប្អូនម៉ំព្រួយបារម្ភ គ្មានអ្នកណាយកនាវាចម្បាំងដាក់នៅព្រែកជីកហ្វូណនទេ មានតែនាវាដឹកទំនិញជួយសេដ្ឋកិច្ចជាតិ ជួយជាតិឲ្យមានបាន៕

អត្ថបទ៖ វណ្ណលុក, វីដេអូ ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner