សហគ្រិនខ្មែររៀបចំពិធីបិទបញ្ចប់វគ្គសិក្សា និងផ្តល់រង្វាន់លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមចំនួន៥

ភ្នំពេញ៖ ជាមួយនឹងការបញ្ចប់វគ្គទី២ នៃកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម សហគ្រិនខ្មែរ បានរៀបចំពិធីបិទបញ្ចប់វគ្គសិក្សា និងផ្តល់រង្វាន់លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមចំនួន៥ ក្នុងចំណោម៣០ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

កម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម មានគោលបំណងលើកកំពស់សមត្ថភាព ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យម ក្នុងការកៀរគរថវិកាពីខាងក្រៅ ដោយការកសាងជំនាញ ចំណេះដឹង និងសមត្ថភាព និងបង្កើតបណ្តាញជាមួយវិនិយោគិន និងធនាគារិក។ កម្មវិធីនេះក៏កំណត់ និងជ្រើសរើសសហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពលនិងត្រូវបានលើកទឹកចិត្តដែលពួកគេបានជម្នះបញ្ហាប្រឈមក្នុងការពង្រីកប្រតិបត្ដិការអាជីវកម្មរបស់ពួកគេដោយប្រើប្រាស់ហិរញ្ញប្បទានពីខាងក្រៅ។

សហគ្រាសធុនតូច និងមធ្យមដែលបានជ្រើសរើសបានទទួលការបណ្តុះបណ្តាលស៊ីជម្រៅនិងបានទទួល ការណែនាំផ្ទាល់ និងការគាំទ្រការប្រឹក្សាកម្រិតខ្ពស់ពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ដំណើរការកៀរគរថវិការបស់ពួកគេ។ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា “កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទទួលបានហិរញ្ញប្បទានពាណិជ្ជកម្ម បន្ថែមពីលើការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលជាការធានានិរន្តរភាពនៃយន្តការគាំទ្ររបស់ របស់សហគ្រិនខ្មែរ”។

លោកក៏បានបន្ថែមថា សហគ្រិនខ្មែរ គឺធ្វើការគាំទ្រ និងអភិវឌ្ឍដល់ប្រព័ន្ធអេកូឡូស៊ីវិនិយោគដ៏រស់រវើក ហើយកម្មវិធីនេះនឹងបង្កើនចំនួនក្រុមហ៊ុនដែលអាចមានសម្ថតភាពក្នុងការទទួលបានការវិនិយោគ ហើយកម្មវិធីនេះនឹងក្លាយជាជាប្រព័ន្ធ តភ្ជាប់ និងបង្កើនឱកាសវិនិយោគ រវាងសហគ្រាសធុនតូច និងមធ្យម ជាមួយអ្នកវិនិយោគ និងធនាគារ។

សហគ្រិនខ្មែរ សូមថ្លែងអំណរគុណដល់ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK, ADB, ធនាគារ Wing និង ធនាគារSME សម្រាប់មូលនិធិឧបត្ថម្ភរបស់ពួកគេ។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដ៏រឹងមាំ ដោយផ្តោតលើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner