គណៈប្រតិភូខេត្តយ៉ាឡាយ មកជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អត្ថបទដោយ៖
គតិ យុត្ត

រតនគិរីៈគណៈប្រតិភូខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ទួនអាញ់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយនៅថ្ងៃព្រហស្បតិ៍បានអញ្ជើញមកជូនពរឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

នាសាលប្រជុំសាលាខេត្តរតនគិរី ឯកឧត្តម ង្វៀន ទួនអាញ់ បានជូនពរដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាល
ខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនខេត្តរតនគិរី សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញា
ញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឱ្យឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូររុងរឿងតរៀងទៅ។

ចំណែកឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តយ៉ាឡាយ ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ។
ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងខេត្តទាំងពីរ ដែលបានសហ
ប្រតិបត្តិការល្អ ជាពិសេសបានបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសទាំងពីរ៕


ដោយៈគតិ យុត្ត

ads banner