ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និងវិស័យឯកជនខេត្តសៀមរាប អញ្ជើញសម្តែងការគួរសមនិងជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

សៀមរាប៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក, ព.ស២៥៦៨   គ.ស.២០២៤ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងវិស័យឯកជន បានអញ្ជើញចូលជួបសម្តែងការគោរព និង ជូនពរជ័យ សិរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត នាព្រឹកថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប ។
ក្នុងការចូលជួបសម្តែងការគោរព និង ជូនពរនោះ គ្រប់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជាមេបញ្ជាការ ស្នងការរង និង អាជ្ញាធរក្រុង ស្រុក ក៏បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការបំពេញភាតកិច្ចស្នូល និង ការចូលរួមអភិវឌ្ឍន៍ ខេត្ត នាឆ្នាំចាស់ ព្រមទាំងលើកឡើងពីចំណុចសេសសល់មួយចំនួន ដែលត្រូវបន្តអនុវត្តឆ្នាំថ្មីផងដែរ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា  ក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត គឺដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងគ្នានិងគ្នាសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ។ ឯកឧត្តមទាំងពីរក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព ស្ថាប័នពាក់ពន្ធជុំវិញខេត្តទាំងអស់ ដែលបានរក្សានូវប្រពៃណីសាសនាសំខាន់បានជួយឧបត្ថម្ភគាំទ្រលើការងារសង្គម ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនកាន់តែល្អប្រសើរថែមទៀតទៅថ្ងៃអនាគត៕


ដោយៈ ស៊ាន សុផាត

ads banner