ថៃបិទផ្លូវក្រុងបាងកក លេងបុណ្យសង្ក្រាន្ត

បាងកក៖ នៅព្រឹកថ្ងៃសុក្រនេះ ផ្លូវនៅទូទាំងទីក្រុងបាងកក របស់ថៃ មិនមានចរាចរណ៍ទេ ខណៈដែលថ្ងៃឈប់សម្រាក បុណ្យសង្ក្រាន្ត រយៈពេលប្រាំថ្ងៃ បានចាប់ផ្តើម នេះបើតាម The Nation។

មានយានជំនិះតិចតួចណាស់ នៅលើផ្លូវសំខាន់ៗ របស់រាជធានី ដូចជា Phetchaburi, Ratchadamnern និង Ratchawithi ដែលជាធម្មតា កកស្ទះខ្មាំង នៅថ្ងៃធ្វើការ និងសូម្បីតែ ចុងសប្តាហ៍។

យ៉ាងណាមិញ ប្រជាជនថៃ ភាគច្រើន បានឈប់សម្រាក ហើយធ្វើដំណើរទៅប្រារព្ធពិធីបុណ្យ Songkran ជាមួយសាច់ញាតិរបស់ពួកគេ នៅឯស្រុកកំណើត ឬគ្រាន់តែទៅសម្រាក នៅតាមខេត្ត ជាមួយក្រុមគ្រួសាររបស់ពួកគេ។

កាលពីថ្ងៃព្រហស្បតិ៍ ក្បួនដង្ហែរតាមដងផ្លូវនានា ត្រូវបានរៀបចំឡើង ក្នុងទីក្រុងបាងកក បង្ហាញពីការចាប់ផ្តើមការប្រារព្ធពិធីចូលឆ្នាំថៃ៕ ប្រភពពី The Nation, AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner