អាល្លឺម៉ង់បន្តផ្អាកជើងហោះហើរ ទៅកាន់អ៊ីរ៉ង់

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានសម្រេចបន្តការផ្អាកជើងហោះហើរ ទៅកាន់ រដ្ឋធានី តេអេរ៉ង់ (Tehran) របស់ប្រទេសអ៊ីរ៉ង់ រហូតដល់ថ្ងៃសៅរ៍នេះ ពោលគឺ បន្ទាប់ពីមានការព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។

ក្រុមហ៊ុន Lufthansa បានផ្អាកជើងហោះហើរ តាំងតែពីថ្ងៃពុធ ចំពេលដែលមានការបារម្ភ ពីការសងសឹករបស់អ៊ីរ៉ង់ លើការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់ឧត្តមសេនីយ៍ ពីរនាក់ និងសមាជិកកងឆ្មាំបដិវត្តន៍អ៊ីស្លាម មួយចំនួនទៀត កាលពីថ្ងៃទី១ ខែមេសា។ នៅពេលនោះ យន្តហោះចម្បាំងអ៊ីស្រាអែល ត្រូវបានគេសង្ស័យថា បានទម្លាក់គ្រាប់បែក លើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។

ប្រទេសនានា ក្នុងតំបន់ និងសហរដ្ឋអាមេរិក បានប្រុងជើងការខ្ពស់ និងរៀបចំទប់ទល់ សម្រាប់ការវាយប្រហារសងសឹក ដែលអាចបង្កឡើង ដោយអ៊ីរ៉ង់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner