៣ខែដើមឆ្នាំ សេដ្ឋកិច្ចសង្ហិបុរីកើនឡើងចំនួន ២.៧ភាគរយ

សង្ហិបុរី៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ ២០២៤ បានកើនឡើងត្រឹមចំនួន ២.៧ភាគរយ ខណៈតួលេខនេះ ជាចំនួនទាបបំផុត បើធៀបនឹងត្រីមាសមុនៗ ដោយសារការខ្សែចង្វាក់ផលិតធ្លាក់ចុះ ប៉ុន្តែអ្នកសេដ្ឋកិច្ចមើលឃើញថា កំណើនសេដ្ឋកិច្ចនឹងកើនឡើងនៅពេលខាងមុខ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសង្ហិបុរី (MTI) នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា សេដ្ឋកិច្ចរបស់សង្ហិបុរីបានកើនឡើងត្រឹមចំនួន ០.១ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ ធ្លាក់ចុះពីកំណើនចំនួន ១.២ភាគរយកាលពីត្រីមាសទី៤ ឆ្នាំ២០២៣។ ប្រធានសេដ្ឋវិទូរបស់ធនាគារ OCBC លោកស្រី Selena Ling បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពីមួយត្រីមាសទៅមួយត្រីមាស មានកំណើនយឺតបំផុត ចាប់តាំងពីត្រីមាសទីមួយ ឆ្នាំ២០២៣។

វាក៏ទាបជាងកំណើន ០.៥ភាគរយ ដែលផ្តល់ដោយអ្នកវិភាគនៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg។ ប៉ុន្តែលោកស្រី Ling បានអះអាងថា កំណើនសេដ្ឋកិច្ចទាបនេះមិនមែនជាបញ្ហាចោតទេ សំខាន់គឺមិនមានការផ្លាស់ប្តូរការព្យាករណ៍កំណើនផ្លូវការសម្រាប់ឆ្នាំ២០២៤ ពី ១ ទៅ ៣ភាគរយ និងការព្យាករណ៍អតិផរណាស្នូលពី ២.៥ភាគរយ ទៅ ៣.៥ភាគរយ។

បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់សង្ហិបុរីបានកើនឡើងចំនួន ២.៧ភាគរយ ខ្ពស់ជាងការរំពឹងចំនួន ២.២ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះ ក៏បានខកខានពីការព្យាករណ៍ជាមធ្យមរបស់សារព័ត៌មាន Bloomberg ដែលមានកំណើនចំនួន ៣ភាគរយផងដែរ។

ទោះបីជាយ៉ាងណា គន្លងកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរី ត្រូវបានគេរំពឹងថា នឹងស្ទុះឡើងវិញនៅក្នុងត្រីមាសបន្តបន្ទាប់នៃឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញនៃខ្សែចង្វាក់ផលិតកម្ម ជាពិសេសផ្នែកអេឡិចត្រូនិក រួមទាំងវិស័យវិស័យហិរញ្ញវត្ថុ ត្រូវបានគេរំពឹងថា នឹងល្អប្រសើរឡើងវិញ ក្រោយមានការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុសកល នៅពាក់កណ្តាលត្រីមាសទីពីរនៃឆ្នាំ២០២៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner