មួយឆ្នាំខ្មែរចាយជាង៧០០លានដុល្លារទិញទឹកដោះគោស្រស់ពីបរទេស

 ភ្នំពេញ៖ក្នុងមួយឆ្នាំៗប្រទេសកម្ពុជាចាយប្រាក់៧៣៤លានដុល្លារនាំចូលទឹកដោះគោស្រស់ពីក្រៅប្រទេស ខណៈបច្ចុប្បន្នការផលិតក្នុងស្រុកបានត្រឹមតែ ១៧ភាគរយប៉ុណ្ណោះនៃតម្រូវការសរុបប្រមាណ៣០លានលីត្រ។ នេះបើតាមការឱ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ។

នៅពេលនេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួនបួនមានគោសរុបជិត ១២០០ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ជាង ១៣ពាន់លីត្រ ក្នុងមួយថ្ងៃ ស្មើនឹងប្រាំលា​នលីត្រក្នុងមួយឆ្នាំ។ ដើម្បីបញ្ចៀសការនាំចូល លោក ឈរ រិទ្ធី អគ្គនាយកក្រុមហ៊ុនខ្មែរ ហ្វ្រេស មិល និងកសិដ្ឋានគិរីសួគ៌ ប្រាប់ទូរទស្សន៍អប្សរាថា កម្ពុជាត្រូវការកសិដ្ឋានបន្ថែម និង គោប្រមាណ ១៥.០០០ក្បាលយ៉ាងតិច ហើយត្រូវចំណាយពេលប្រហែល ១០ឆ្នាំទៀត។ 

ត្រូវការពេលយូរដោយសារតែកម្ពុជាមានបញ្ហាប្រឈមច្រើន រួមទាំង ភាពស៊ាំរបស់គោទៅនឹងអាកាសធាតុនៅខ្មែរ និង បញ្ហាថវិកាដែលត្រូវចំណាយច្រើន​ ហើយត្រូវការពេលវេលាចិញ្ចឹមយូរ។ នេះបើតាមអគ្គនាយកកសិដ្ឋានគិរីសួគ៌ដដែល។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឲ្យអប្សរាដឹងថា ការនាំចូលទឹកដោះគោស្រស់ រដ្ឋាភិបាលចំណេញពន្ធ ហើយចំពោះការផលិតក្នុងស្រុកអាចបង្កើតការងារជូនប្រជាពលរដ្ឋ និងផ្តល់តម្លៃសមរម្យដល់អតិថិជន៕

អត្ថបទ៖ ឃួន សុភ័ក្រ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner