ហ្វីលីពីនបង្វឹកឆ្កែរាប់ពាន់ក្បាលជួយសង្គ្រោះជីវិតមនុស្ស ពេលកើតមានគ្រោះមហន្តរាយ

ម៉ានីល៖ ហ្វីលីពីនបានធ្វើការបង្វឹកសត្វសុនខ ឬសត្វឆ្កែ ឱ្យប្រើជំនាញច្រមុះរបស់វា ហិតក្លិនរកជនរងគ្រោះនៅតាមទីតាំងមានកម្ទេចកំទីថ្ម និងទីកន្លែងផ្សេងៗទៀត ដែលប្រដូចទៅនឹងប្រតិបត្តិការរុករក និងជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត ពីគ្រោះរញ្ជួយដីដ៏ធំនៅរដ្ឋធានីម៉ានីល។

ក្រុមអ្នកស្ម័គ្រចិត្ត MMDA K-9 Corps បានបង្វឹកសត្វឆ្កែចិញ្ចឹមប្រហែល ៧០០ក្បាល ចាប់តាំងពីខ្លួនបានចាប់ផ្តើមកម្មវិធីនេះក្នុងឆ្នាំ២០១៦។ ក្រុមនេះមានគោលបំណងបង្វឹកសត្វឆ្កែយ៉ាងតិច ៣,៤០០ក្បាលក្នុងការស្វែងរក និងជួយសង្គ្រោះនៅទូទាំងរដ្ឋធានីម៉ានីល។ សត្វឆ្កែទាំងអស់ត្រូវតែបញ្ចប់វគ្គបណ្តុះបណ្តាលយ៉ាងហោចណាស់ចំនួន១២ មុនពេលពួកវាអាចចូលរួមក្នុងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយជាក់ស្តែងបាន។

ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីនក៏មានសត្វឆ្កែជួយដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះរួចផងដែរ ដែលត្រូវបានដាក់ពង្រាយនៅពេលគ្រោះមហន្តរាយវាយប្រហារប្រទេសប្រជុំកោះមួយនេះ។ ប៉ុន្តែមានការព្រួយបារម្ភថា ចំនួនសត្វឆ្កែប្រហែលជាមិនមានគ្រប់គ្រាន់ទេ ប្រសិនបើគ្រោះរញ្ជួយដីដ៏ធំថ្មីទៀតវាយប្រហារលើរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន។

សូមបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសដីកោះមានទីតាំងស្ថិតនៅខ្សែក្រវាត់ភ្នំភ្លើង ព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ជាហេតុធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ងាយជួបប្រទះគ្រោះនឹងគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញប់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner