សង្រ្កាន្តខ្មែរនៅខេត្ត Shizuoka ប្រទេសជប៉ុន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

(ជប៉ុន)៖ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធី “សង្រ្កាន្តខ្មែរនៅខេត្តShizuoka ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅខេត្តShizuoka ដែលសហការរៀបចំដោយក្រុមហ៊ុន SDM  Co.,Ltd ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក តាំង ផេងរិទ្ធី តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួង ការងារ និង បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក Itou Kenichi សមាជិកសភា នៃខេត្តShizuoka , លោកOTA YASUO មេឃុំម៉ូរិ, ភ្ញៀវកិត្តិយសជាតិ និងជប៉ុន បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនសរុបប្រមាណជាង ២០០នាក់ ប្រកបដោយបរិយាកាសរីករាយ និងសាមគ្គីភាព។

គួររំលឹកផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ដែលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ នៃស្ដេចកុបិល្លមហាព្រហ្ម ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner