ទីក្រុងហួយអាន វ៉ាដាច់កោះបាលី និងភូកេត ក្លាយជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅអាស៊ី

ហួយអាន៖ ទីក្រុងបុរាណ ហួយអាន របស់វៀតណាម កាលពីពេលថ្មីៗនេះ បានវ៉ាដាច់គោលដៅក្នុងតំបន់ទេសចរណ៍ផ្សេងទៀត ដើម្បីជាប់ឈ្មោះថា ជា “ទិសដៅសម្រាកសាជីវកម្មល្អបំផុតរបស់អាស៊ី” នៅក្នុងពិធីប្រគល់ពានរង្វាន់ MICE ពិភពលោកនៅឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។

ទីក្រុង ហួយអាន របស់វៀតណាម បានវ៉ាដាច់កោះបាលី របស់ឥណ្ឌូនេស៊ី, ចៃពួរ របស់ឥណ្ឌា, ក្យូតូ របស់ជប៉ុន, ឡាំងកាវី របស់ម៉ាឡេស៊ី, ភូកេត របស់ថៃ និងសៀមរាប របស់កម្ពុជា ដើម្បីឡើងទទួលពានរង្វាន់ MICE។ ការប្រគល់ពានរង្វាន់នេះ ធ្វើឡើងដោយផ្អែកលើការបោះឆ្នោតពីអ្នកជំនាញក្នុងឧស្សាហកម្ម, ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់។

រីឯទីក្រុងហូជីមិញ របស់វៀតណាម ក៏បានជាប់ឈ្មោះថា ជាទិសដៅដ៏ល្អបំផុតរបស់អាស៊ីសម្រាប់ការប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌ផងដែរ។ ទីក្រុងបុរាណ ហួយអាន បានបម្រើការជាកំពង់ផែអន្តរជាតិដ៏មមាញឹក ពីសតវត្សទី១៦ ដល់ទី១៩ ខណៈដែលកប៉ាល់ឈ្មួញមកពីប្រទេសជាច្រើនបានឆ្លងកាត់។

ហួយអានគឺជាទីក្រុងបេតិកភណ្ឌ និងប្រវត្តិសាស្ត្រនៅភាគកណ្ដាលប្រទេសវៀតណាម ដោយសារតែទីនោះ ធ្លាប់ជាទីក្រុងបុរាណ និងជាកំពង់ផែពាណិជ្ជកម្មរបស់អាណាចក្រដាយវៀតនាមជ្ឈិមសម័យ (Dia Viet Kingdom) ចាប់ពីសតវត្សទី១៥ ដល់ទី១៩។

ក្រៅពីនេះក៏មានទីកម្សាន្តនៅតាមឆ្នេរសមុទ្រ និងបណ្ដាកោះផងដែរ ទើបហួយអានក្លាយជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសវៀតណាម៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner