ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយ និងរាំកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ នាថ្ងៃទី២

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ជា ស៊ីណា ឃួងស្រេងបានអញ្ជើញលេង ល្បែងប្រជា ប្រិយខ្មែរ និងរាំលេងកម្សាន្តជាមួយប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃទី២ នៃសង្ក្រាន្តវត្តភ្នំ នាព្រឹកថ្ងៃអាទិត្យទី១៤ ខែមេសា ឆ្នាំ២០២៤ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ។

អាន៖សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសង្ក្រាន្តវត្តភ្នំ ដោយមានការតុបតែងលំអជុំវិញរមណីយដ្ឋានវត្តភ្នំ, តាមដងវិថី, មហាវិថី និងកន្លែងសប្បាយនានា ។សង្រ្កាន្តវត្តភ្នំ មានការលេង ល្បែង ប្រជាប្រិយ របាំប្រពៃណីខ្មែរច្រើនទម្រង់ មានការប្រគំតន្រ្តី ។

ក្នុងឱកាសនេះដែរ ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ត្រូវបានពង្រឹងស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីរួម ចំណែកលើកស្ទួយប្រពៃណី វប្បធម៌ជាតិដ៏ល្អផូរផង់, ការទាក់ទាញ ភ្ញៀវទេសចរឱ្យចូលមកកម្សាន្តនៅរាជធានីភ្នំពេញ និងនៅតាម បណ្តារាជធានី ខេត្ត តាមរយៈការរៀបចំសង្រ្កាន្តប្រចាំតំបន់ ឬតាមអង្គភាព, តាមក្រុមហ៊ុន, សាលារៀន, វត្តអារាមជាដើម។

ពិធីខាងលើនេះ ក៏បានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាព រវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញ នូវសមិទ្ធផល នានា ដែលរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋ បាន កសាង ឡើង ក្នុងរយៈពេលពេញ មួយឆ្នាំកន្លងទៅ ដើម្បី បម្រើសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងទាំងសេវាសាធារណៈ, ការក សាង ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់, ការលើកកម្ពស់សោភណភាពបរិស្ថានរាជធានីភ្នំពេញផងដែរ ៕
ដោយ៖ វណ្ណលុក , រូបថត៖ AKP

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner