សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មេសា ២០២៤

១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករចំនួន ១៦៦ ៤៥១ តោនទៅកាន់ទីផ្សារអន្តរជាតិ ថយចុះបន្តិចពីចំនួន ១៧៦ ៥៨១ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – AMS Economy

២. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VCGP ចុះកិច្ចសន្យាដែលមានទំហំទឹកប្រាក់ជាង ១០៣លានដុល្លារ សំរាប់រោងចក្រប្រព្រឹត្តិកម្មទឹកនៅបាក់ខែង – ថ្មីៗ

៣. ត្រីមាសទី១ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP មានតម្លៃជាង ២,៦ពាន់លានដុល្លារ កើនឡើងជិត ២៦% – FN

៤. យោធាមីយ៉ាន់ម៉ា ទទួលស្គាល់បរាជ័យក្រោមដៃជនជាតិភាគតិច នៅក្រុងជាប់ព្រំដែនថៃ – AFP

៥. កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក រួមគ្នាធ្វើសមយុទ្ធយោធាជើងទឹក ដើម្បីពង្រឹងសមត្ថភាពឆ្លើយតប ការគំរាមកំហែងពីកូរ៉េខាងជើង – Reuters

#ams1minute

ads banner