ខេត្តស្វាយរៀងបញ្ចប់បុណ្យចូលឆ្នាំ ជាមួយភ្ញៀវជាងកន្លះលាននាក់

ស្វាយរៀង៖ ដូចបណ្ដាខេត្តដទៃទូទាំងប្រទេសដែរ ពិធីបុណ្យចូល ឆ្នាំថ្មីឆ្នាំរោង ឆស័ក នៅខេត្តស្វាយរៀងបានបញ្ចប់ដោយ ក្តីសេចក្តី រីករាយ ខណៈរបាយការណ៍បឋមបានបង្ហាញថា រយៈពេលបួនថ្ងៃ នៃបុណ្យចូលឆ្នាំ មានភ្ញៀវក្នុងខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាងកន្លះលាននាក់បានទៅកម្សាន្តខេត្តជាប់ព្រំដែនវៀតណាមមួយនេះ។

របាយការណ៍ដំបូងនៃមន្ទីរទេសចរណ៍ខេត្តស្វាយរៀងនៅថ្ងៃពុធនេះបានឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែររយៈពេលបួនថ្ងៃ ចាប់គិតពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តស្វាយរៀង មានភ្ញៀវជាតិនិង អន្តរជាតិបាន ធ្វើ ដំណើរកម្សាន្តទៅតំបន់រមណីយដ្ឋាននានា និងទីកន្លែងកម្សាន្ដ សំខាន់ៗ ក្នុងខេត្តស្វាយរៀងប្រមាណ ៥៤៣ ៦៩៥ នាក់ ។ក្នុងនោះភ្ញៀវទេសចរបរទេសប្រមាណ១៦ ៤៩៤នាក់។

កំណើនភ្ញៀវពុំធ្លាប់មានបែបនេះដោយសារ រដ្ឋបាលខេត្ត គណៈ បញ្ជាការឯកភាពខេត្តដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត កម្លាំងពាក់ព័ន្ធទាំងអស់យកចិត្តទុក ដាក់លើ បញ្ហាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈ បានយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយយ៉ាង កក់ ក្តៅ។

ជាការកត់សម្គាល់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា ផ្ទាល់ព្រះ មហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តស្វាយរៀង, ឯកឧត្តមបណ្ឌិត សម តារា អ្នកតំណាង រាស្ត្រមណ្ឌលខេត្តស្វាយរៀង,លោកជំទាវដួង វណ្ណា អ្នកតំណាង រាស្ត្រមណ្ឌលខេត្តស្វាយរៀង,ឯកឧត្តមម៉ែន វិបុល , ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមទាំងក្រុមការងារជាច្រើន រូបទៀតបានអញ្ជើញពិនិត្យការរៀបចំនិងសប្បាយ រីករាយជាមួយ ប្រជាពលក្នុងខេត្ត។ពិសេសចូលរួមលេងល្បែងប្រជាប្រិយ ការ លេងកម្សាន្ត ជាមួយភ្ញៀវជាតិ អន្តរជាតិទៀតផង។

របាយការណ៍ស្ថិតិទេសចរណ៍ដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៤ រាជធានី ខេត្ត មានទេសចរផ្ទៃក្នុងនិងបរទេសធ្វើដំណើរ កម្សាន្តចំនួន ១៣ ២៧៧ ៥៥៦ នាក់ និងភ្ញៀវអន្តរជាតិ ៨១ ៧៤៥ នាក់៕


ដោយ៖ នុត នាង

ads banner